Frank Lampard ចង់​បាន​ខ្សែ​បម្រើ Hakim Ziyech របស់ Ajax មកពង្រឹងក្រុម

  • 2020-02-12 06:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard អ្នក​ចាត់ការ​ទូទៅក្រុម Chelsea នៅ​តែ​​សម្លឹង​ឃើញ Hakim Ziyech ដដែល និង​​ចង់​បាន​ខ្សែ​បម្រើ​កណ្ដាល​​រូប​នេះ មក​ជួយ​​ពង្រឹង​ក្រុម​នា​រដូវ​ក្ដៅ​ខាង​មុខ ក្រោយ​បរាជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​យក​កាល​ពី​ខែ​មករា។

ខ្សែ​បម្រើ​​វ័យ​២៦​ឆ្នាំ ត្រូវ​ត្រូវ​បាន​គេ​រាយការណ៍​ថា រូប​គេ​ក៏​ចង់​ចេញ​ពី​ក្លឹប​​ដែរក្នុង​រដូវ​ក្ដៅ​ខាង​មុខ​ ហើយ​រូប​គេ​ត្រូវ​ក្លឹប​ហូឡង់ Ajax រំពឹង​​នឹង​ទទួល​បាន​​តម្លៃ​ខ្លួន ៤៥លាន​ផោន។ ​

អ្នកចាត់ការ​ក្រុម​ Lampard រំពឹង​នឹង​មាន​កញ្ចប់​ទឹកប្រាក់ ១៥០លាន​ផោន ដើម្បី​ប្រជែង​យក​កីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​កីឡាករ​ជាច្រើន​ កំពុង​ស្ថិត​ក្នុង​ផ្ទាំង​ស៊ីប​របស់​លោក ដើម្បី​នាំ​យក​ពួកគេ​ទៅ​កាន់​ទឹកដី Stamford Bridge។

ក្រៅ​ពី Ziyech ក្រុម​តា​ខៀវ Chelsea ក៏​ចង់​បាន​កីឡាករ​ស្លាប​វ័យ​១៩​ឆ្នាំ ​Jadon Sancho របស់ Borussia Dortmund ផង​ដែរ ប៉ុន្តែ​កីឡាករ​លេខ​៧​រូប​នេះ ក៏​ត្រូវ​​បាន​ក្លឹប​ធំៗ​២​រួម​មាន Manchester United និង Bayern Munich ចង់​បាន​ដូច​គ្នា ជាហេតុ​ធ្វើ​ឱ្យ​តម្លៃ​កើន​ដល់ ១២៧លាន​ផោន៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ