Lexus NX 300 ឆ្នាំ២០២០ ចេញលក់នៅវៀតណាម ថ្លៃជាងនៅខ្មែរដាច់

  • 2020-02-12 08:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV ខ្នាតមធ្យម Lexus NX 300 ស៊េរីឆ្នាំ២០២០ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសវៀតណាម។

NX 300 ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃ ២,៥៦លានដុង ឬប្រហែលខ្ទង់ ១១០ ០០០ដុល្លារ លើទីផ្សារប្រទេសវៀតណាម ថ្លៃជាងស៊េរីឆ្នាំ២០១៩ ដល់ទៅ ២ ០០០ដុល្លារ។ គួរឲ្យដឹងថា NX 300 ឆ្នាំ២០២០ កំពុងមានលក់នៅស្រុកខ្មែរ តម្លៃខ្ទង់ ៩ម៉ឺនដុល្លារប៉ុណ្ណោះ។

ទោះជាយ៉ាងណា NX 300 ឆ្នាំ២០២០ នេះ មិនខុសគ្នាច្រើនពីស៊េរីមុនឡើយ ប៉ុន្តែបានបំពាក់បច្ចេកវិទ្យាថ្មីលើចង្កៀងមុខ ដែលឌីហ្សាញស្រដៀងទៅនឹងរថយន្តស្ព័រ Lexus LC 500 Coupe។

ដោយឡែក ផ្នែកខាងក្នុង NX 300 បំពាក់ប្រព័ន្ធសំឡេង ១០គ្រាប់, កន្លែងដាកថ្ម Wireless, អេក្រង់បង្ហាញព័ត៌មាន ១០,៣អ៊ីង មានមុខងារ Apple CarPlay និង Android Auto ខណៈឃ្លុបដាក់ឥវ៉ាន់ខាងក្រោយអាចបើកអូតូ ដោយគ្រាន់តែយកជើងធាក់។

ជាមួយគ្នានេះ វាបានបំពាក់ប្រព័ន្ធសុវត្ថិភាព Lexus LSS +2 ដែលមានមុខងារជាច្រើនដូចជា Collision Warning, Active Cruise Control, Lane-keeping Assist, Automatic Adaptive Headlight System, Blind Spot Warning, Reverse Collision Warning System និង Tire Pressure Warning System ផងដែរ។

Lexus NX 300 នៅតែបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៥សេះដដែល៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី