Nokia ចែករំលែកក្តីស្រឡាញ់ក្នុងថ្ងៃពិសេស ទិញទូរសព្ទថ្ងៃនេះបានកាដូ

  • 2020-02-13 03:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HMD Global គឺជាក្រុមហ៊ុនផលិតទូរសព្ទដៃយីហោម៉ាក Nokia ដែលជាស្មាតហ្វូនទំនើបឈានមុខគេមួយក្នុងប្រទេសកម្ពុជា ហើយកាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទើបតែបានបញ្ចេញកំពូលស្មាតហ្វូនទំនើបចុងក្រោយ ៣ ម៉ូដែលលើទីផ្សារដើម្បីតម្រូវចិត្តអតិថិជន ពិសេសយុវវ័យ គឺម៉ូដែល Nokia 2.3, Nokia 6.2 និង Nokia 7.2 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តការ Android។

ដោយឡែកនៅក្នុងឱកាសថ្ងៃនៃសេចក្តីស្រឡាញ់នេះ Nokia បានចូលរួមចែករំលែកក្តីស្រឡាញ់ដល់អតិថិជនទាំងអស់ ដោយគ្រាន់តែជាវទូរសព្ទ Nokia 2.3 តម្លៃ ១១៥ ដុល្លារ នឹងមានការថែមជូនអាវយឺត Nokia ដ៏ស្រស់ស្អាតមួយ។ សម្រាប់ការជាវទូរសព្ទ Nokia 6.2 តម្លៃ ២១៩ ដុល្លារ និង Nokia 7.2 តម្លៃ ២៨៩ ដុល្លារ លោកអ្នកក៏នឹងទទួលបានជើងទម្រទូរសព្ទមួយគ្រឿងភ្លាមៗដែរ ដែលការថែមជូនដ៏ពិសេសនេះនឹងធ្វើឡើងចាប់ពីថ្ងៃនេះតទៅ ។

ស្របនឹងការផ្តល់ជូននេះ Nokia ក៏បានបង្ហាញនូវលក្ខណៈពិសេស និង សមត្ថភាពដ៏ខ្លាំងរបស់ម៉ូដែលទូរសព្ទស៊េរីទំនើបចុងក្រោយទាំង ៣ នេះផងដែរ៖

១. Nokia 2.3

Nokia 2.3 គឺជាទូរសព្ទស៊េរីទំនើបចុងក្រោយ ដែលបំពាក់កាមេរ៉ាភ្លោះទំហំ 13MP/2MP ភ្ជាប់បច្ចេកវិទ្យា AI ជួយឱ្យលោកអ្នកថតរូបបានកាន់តែស្អាត ភ្លឺច្បាស់ត្រជាក់ភ្នែក ។ ស្មាតហ្វូននេះប្រើអេក្រង់ប្រភេទ HD+ ជាមួយទំហំ ៦,២ អ៊ីញ​ កាន់ថ្មបានរហូតដល់ទៅ ២ ថ្ងៃ ដោយអាចរីករាយនឹងកម្មវិធីកម្សាន្តយ៉ាងសម្បូរបែបមិនព្រួយបារម្ភ ។ អ្វីដែលកាន់តែពិសេស ស្មាតហ្វូន Nokia 2.3 នេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android™ ហើយវាក៏នឹងទទួលបានការធ្វើបច្ចុប្បន្នភាព (Update) ប្រចាំខែរយៈពេលដល់ទៅ ៣ ឆ្នាំ និង ការតម្លើងទៅកាន់ Android™ 10 ឆាប់ៗក្នុងការធានាថាស្មាតហ្វូននេះកាន់តែមានភាពល្អប្រសើរជាងមុន ។ Nokia 2.3 ក៏នាំមកជាមួយនូវប្រព័ន្ធចំណាំមុខ និង ការដោះសោដោយស្កេនមុខផងដែរ ។

២. Nokia 6.2

Nokia 6.2 គឺជាម៉ូដែលទូរសព្ទមានលក្ខណៈសម្បត្តិជាច្រើនតម្រូវចិត្តយុវវ័យ ដោយត្រូវបានរចនាឡើងមានភាពទាក់ទាញឥតខ្ចោះទាំងអេក្រង់ និង ផ្នែកខាងក្រោយដែលមានកាមេរ៉ា ៣ គ្រាប់ នៅក្នុងស៊ុមរាងមូល ខុសប្លែកពីកាមេរ៉ារបស់ទូរសព្ទដទៃទៀត ហើយវាក៏មានបង្កប់សេនស័រស្កេនម្រាមដៃផងដែរ។ សម្រាប់កាមេរ៉ាមុខមានទំហំ 8MP, វាមានមុខងារ Always-on HDR with Pure Display, បន្ទះឈីប Snapdragon 636, ថាមពលថ្មទំហំ 3500mAh អាចប្រើបានរយៈពេល ២ ថ្ងៃ សម្រាប់បម្រើដល់ការកម្សាន្តនានា។ Nokia 6.2 មានRAM ទំហំ 4GB និង ទំហំផ្ទុក 64GB, កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 16MP, កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ហើយអាចដាក់ស៊ីមកាតបាន 2 និង បន្ថែម Memory ក្រៅបាន ព្រមទាំងអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ឆាប់ៗ។

៣. Nokia 7.2

Nokia 7.2 គឺជាស្មាតហ្វូនដែលមានការឌីស្សាញផ្នែកខាងក្រៅដូចគ្នាទៅនឹងស្មាតហ្វូន 6.2 ដែរ ប៉ុន្តែមានភាពខុសប្លែកសម្រាប់លក្ខណៈសម្បត្តិខាងក្នុងរបស់វាខ្លាំងជាង ដូចជា កាមេរ៉ា ជាដើម។ កាមេរ៉ាមុខរបស់វាមានទំហំ 20MP Quad Pixel f/2.0 ZEISS Optics ហើយវាមានមុខងារ Always-on HDR with Pure Display, ប្រើបន្ទះឈីប Snapdragon 660, មានថាមពលថ្មទំហំ 3500mAh អាចប្រើបានរយៈពេល 2 ថ្ងៃ សមស្របនឹងការកម្សាន្តផ្សេងៗដោយមិនព្រួយបារម្ភអ្វីនោះទេ ។ Nokia 7.2 មាន RAM ទំហំ 6GB និង ទំហំផ្ទុក 128GB, មានកាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ដែលវាអាចធ្វើឱ្យរូបថតរបស់អ្នកច្បាស់ ស្អាត ទោះថតនៅទីងងឹត ។ កំពូលស្មាតហ្វូននេះអាចដាក់ស៊ីមកាតបាន 2 និង បន្ថែម Memory ក្រៅបាន ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ថែមទៀត ៕