មិនធម្មតា! ចិនផលិតបានម៉ាស៊ីនថ្មី អាចសម្លាប់មេរោគត្រឹម ២០វិនាទី (មានវីដេអូ)

  • 2020-02-13 03:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្មព័ត៌មានចិន បាន​ធ្វើ​របាយការណ៍​ថា​ក្រុមហ៊ុន​មួយ​ក្នុង​ទីក្រុង Chongqing ប្រទេស​ចិន សម្រេច​ផលិត​បាន​ម៉ាស៊ីន​ចំនួន​ពីរ​ដែល​អាច​សម្លាប់​មេរោគ​ត្រឹម​ពេល ២០​វិនាទី​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​ចិន ឲ្យ​ដឹង​ទៀត​ថា ម៉ាស៊ីន​នេះ នឹង​ត្រូវ​ប្រើប្រាស់​ដោយ​បុគ្គលិក​ត្រូវ​ដើរ​ឆ្លង​កាត់​ប្រព័ន្ធ​របស់​វា ហើយ​បាញ់​សម្លាប់​មេរោគ​មុន​ពេល​ពួកគេ​ចាប់​ផ្ដើម​ចូល​ធ្វើ​ការ។ នៅ​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីន​នេះ ត្រូវបានបំពាក់ដោយឧបករណ៍រាវរកអ៊ីនហ្វ្រារ៉េដដែលបាញ់ថ្នាំនៅពេលមនុស្សដើរចូល ហើយអាចចំណាយពេល ១០ ទៅ ២០ វិនាទីប៉ុណ្ណោះ​ដើម្បីបាញ់សម្លាប់​មេរោគ​ពី​មនុស្ស​ម្នាក់។ យោង​តាម​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា ម៉ាស៊ីន​ទាំង​ពីរ​នេះ អាច​បំពេញ​តម្រូវ​ការ​របស់​មនុស្ស​យ៉ាង​ហោច​ណាស់ ១ ០០០​នាក់។

គួរ​ឲ្យដឹង​ថា ម៉ាស៊ីន​សម្លាប់​មេរោគ​នេះ ត្រូវ​បាន​ផលិត​ឡើ​ងក្រោយ​ពេល​ដែល​កូរ៉ូណា​វីរុស​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង Wuhan ហើយ​រាលដាល​ពាសពេញ​ប្រទេស​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច ១ ៣០០​នាក់​បើ​គិត​មក​ត្រឹម​ពេល​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ រ័ត្ន