ចូលវគ្គថ្មី Cambodian Net Idol ធ្វើឲ្យអ្នកមើលស្រក់ទឹកមាត់ពេញហ្នឹង
- 2020-02-13 05:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលវគ្គថ្មី Cambodian Net Idol ធ្វើឲ្យអ្នកមើលស្រក់ទឹកមាត់ពេញហ្នឹង
ចន្លោះមិនឃើញ
ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍កន្លងផុតទៅយ៉ាងលឿន ឯបេក្ខជនដែលត្រូវបន្តនៅក្នុងកម្មវិធីក៏នៅសល់ចេះតែតិចទៅៗដែរ។
ជាក់ស្ដែង រៀងរាល់សប្ដាហ៍ក៏មានអ្វីថ្មីប្លែកឥតឈប់ ជាមួយនឹងវិញ្ញាសាពិសេសៗទាមទារការបង្ហាញសមត្ថភាពពិតៗរបស់បេក្ខភាពនីមួយៗ។ ក្នុងនោះគ្រប់គ្នាក៏ត្រូវប្រឈមនឹងការចាកចេញជាបន្តបន្ទាប់ដែរ។
ដោយឡែក បន្តភាគពីសប្ដាហ៍មុន មានបេក្ខភាព ៣នាក់ត្រូវប្រឈមនឹងការជម្រុះគឺ D.R, Chaing Cheak និង BlinkBleh ហើយអ្នកដែលមានការបោះឆ្នោតគាំទ្រតិចជាងគេគឺ D.R.។ ប៉ុន្តែចាត់ទុកថានិស្ស័យមិនទាន់អស់ជាមួយនឹងកម្មវិធី D.R. ស្រាប់តែទទួលបានឱកាសពិសេស ដោយគណៈកម្មការ ជ័យ សម្បត្តិ បានសម្រេចប្រើ Golden Save មកសង្គ្រោះបេក្ខជនរូបនេះឲ្យនៅបន្តទៀត យោងតាមសមត្ថភាពដែលមិនអាចគួរត្រូវជម្រុះចោលងាយៗ។
ឈានចូលសប្ដាហ៍ថ្មីនេះវិញក៏ល្អមើលដែរ ដោយសារវិញ្ញាសាតម្រូវឲ្យបេក្ខជនប្រកួតធ្វើវីដេអូញ៉ាំអាហារយ៉ាងច្រើនតាមបែប ASMR។ ក្រោយពីបានខិតខំបញ្ចេញសមត្ថភាព រៀងខ្លួន ចុងក្រោយក៏បានរកឃើញអ្នកដែលធ្វើបានល្អត្រូវលក្ខខណ្ឌជាងគេមាន ៣នាក់គឺ Santa KH, D.R. និង Xange Heang។ រីឯអ្នកត្រូវប្រឈមនឹងការចាកចេញនៅសប្ដាហ៍ក្រោយរួមមាន៖ Chaing Cheak, BlinkBleh, Eat With Bee និង Manith។
រង់ចាំទស្សនាសប្ដាហ៍ក្រោយ ថាតើអ្នកណាមានឱកាសនៅ អ្នកណាត្រូវចាកចេញ ហើយមានវិញ្ញាសាអ្វីនឹងត្រូវបង្ហាញខ្លួនបន្ត?