មិនគួរឲ្យជឿ! រូបថតកណ្ដុរវៃគ្នាក្រោមដី ឈ្នះពានរង្វាន់ល្អបំផុតប្រចាំឆ្នាំ

  • 2020-02-13 06:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចំណាយ​ពេល​១​សប្ដាហ៍​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ទីក្រុងឡុងដ៏ អ្នក​ថត​រូប​ជនជាតិ​អង់គ្លេស Sam Rowley អាច​ផ្ដិត​យក​រូបភាព​មួយ​សន្លឹក​ដែល​ធ្វើ​ឲ្យ​លោក​ឈ្នះ​ពាន​រង្វាន់។ លោក Sam ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ជីវិត​រស់​នៅ​របស់​សត្វ​កណ្ដុរ​ក្រោម​ដី។ ស្រាប់​តែ​ថ្ងៃ​មួយ លោក​បាន​ថត​រូប​កណ្ដុរ​ពីរ​ក្បាល​ដែល​កំពុង​វៃ​គ្នា​ដណ្ដើម​ចំណី​ដែល​អ្នក​ដំណើរ​ធ្វើ​ជ្រុះ។ រូប​មួយ​សន្លឹក​នេះ បណ្ដាល​ឲ្យ​អ្នក​ថត​រូប​វ័យ​ក្មេង​ឈ្នះ​ពាន​រង្វាន់​ជម្រើស​ប្រជាជន LUMIX នៃ​អ្នក​ថត​រូប​សត្វ​ព្រៃ​ប្រចាំ​ឆ្នាំ។ រូបថត​នេះ បាន​ទទួល​សំឡេង​បោះ​ឆ្នោត ២ ៨០០០ សំឡេង ឈ្នះ​លើ​រូប​ថត​ដែល​ចូលរួម​ប្រកួត ៤៨ ០០០ សន្លឹក។ លោក Sam ថ្លែង​ថា "ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានឈ្នះពានរង្វាន់នេះ។ វាជាក្តីសុបិន្តពេញមួយក្នុងជីវិតដើម្បីទទួលបានជោគជ័យក្នុងការប្រកួតប្រជែងតាមរបៀបនេះដោយមានរូបថតដែលអាចទុកចិត្តបាន និងត្រូវបានថតក្នុងបរិយាកាសប្រចាំថ្ងៃនៅក្នុងស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាវាអាចបង្ហាញមនុស្សពីរឿងដែលមិនបានរំពឹងទុកដែលត្រូវបានគេរកឃើញនៅក្នុងបរិស្ថានទីក្រុង។” ដោយ​ឡែក​រូប​ថត ៤​សន្លឹក​ទៀត​របស់​អ្នក​ថត​រូប​ផ្សេង​ៗ​គ្នា ក៏​បាន​ឈ្នះ​ជើង​ឯក​រង​ផង​ដែរ។

រូបថតកណ្ដុរវៃគ្នាក្រោមដី ឈ្នះពានរង្វាន់ល្អបំផុតប្រចាំឆ្នាំរបស់​លោក Sam Rowley

រូប​ថត​ឈ្នះ​ជើងឯក​រង ៤​សន្លឹក​ទៀត ៖

(ខ្លាមួយគូ ព្រួតគ្នាខាំពស់ថ្លាន់ ថតដោយ Michel Zoghzhog)
(ស្វាអូរ៉ង់អូតង់ ដែល​គេ​យក​មកសម្ដែង ថតដោយ Aaron Gekoski)
(ហ្វូងក្ដាន់ទឹកកក ថតដោយ Francis De Andres)
(រូបថតកូនរមាសជាមួយអ្នកអភិរក្សសត្វ​ព្រៃ ថតដោយ Martin Buzora)

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី