Tiger Street Football 2020 ​បង្ហាញ​ខ្លួន​នៅ​កំពត​ លើក​ទី១​ នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្លេច​មិន​បាន​

  • 2020-02-13 07:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ Tiger Street Football 2020​ បាន​ធ្វើដំណើរ​ដល់​មណ្ឌល​ទី៦​ នៅ​ឯ​ខេត្ត​កំពត​ហើយ​នៅ​ថ្ងៃ​ទី១៥​ ដល់​ ១៦​ ខែ​កុម្ភៈ​ ២០២០​ នេះ​ដើម្បី​ជ្រើសរើស​យក​ក្រុម​ខ្លាំង​ចំនួន​ ៦​ បាន​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​ឯ​រាជធានី​ភ្នំពេញ​។​

ការ​ប្រកួតមណ្ឌលមុនៗ

ការ​បង្ហាញ​ខ្លួន​លើក​ទី១​ នៅ​មណ្ឌល​ខេត្ត​កំពត​នា​ចុង​សប្ដាហ៍​នេះ​ គឺ​ជា​ការជំរុញ​ទឹក​ចិត្ត​អ្នក​នៅ​ក្នុង​ខេត្ត​ផ្ទាល់​ដែល​ស្រឡាញ់​បាល់ទាត់​ឲ្យ​ខំ​ប្រឹងប្រែង​រក​ជ័យជម្នះ​សម្រាប់​ខេត្ត​របស់​ខ្លួន​។ នេះជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ដែល​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​កីឡាករ​ល្បីឈ្មោះ​ និង​គ្រង​ពាន​រង្វាន់​ Tiger Street Football 2020 ទូទាំង​ប្រទេស​អម​ដោយ​ទឹក​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់។​

ក្រៅ​តែ​ពី​ការ​ប្រកួត​ក៏​ស្វិតស្វាញ​ និង​អស្ចារ្យ​ហើយ​នោះ​ នៅ​ពេល​រាត្រី​ក៏​មាន​ជា​ការ​ប្រគំ​តន្ត្រី​ដែល​មាន​សុទ្ធតែ​តារាង​ចម្រៀង​ដែល​មាន​ទឹកដម​សំនៀង​ពីរោះ​ និង​កំពុង​តែ​ល្បីឈ្មោះ​នៅ​កម្ពុជា។​ ចំណុច​ពិសេសៗ​ទាំង​នេះ​ហើយ​ ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពត​រីករាយ​ទស្សនា​ដោយ​ខាន​មិន​បាន។​

ការ​ប្រកួតមណ្ឌលមុនៗ

ជយលាភី​មណ្ឌល​ខេត្ត​កំពត​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់៖​

  • ក្រុម​ឈ្នះ​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ៥០០ដុល្លារ​

  • ក្រុម​ឈ្នះ​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

  • ក្រុម​ឈ្នះ​លេខ៣​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

  • ក្រុម​ឈ្នះ​លេខ៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

សម្រាប់​មណ្ឌល​ទី​៦​ នេះ​គឺ​ខេត្ត​ដែល​អាច​ចូលរួម​បាន​រួម​មាន​ ព្រះសីហនុ​ កំពត​ កែប​ និង​ខេត្ត​កោះកុង៕

ការ​ប្រគំ​តន្ត្រីនៅ​មណ្ឌលមុនៗ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម