ស្ងាត់ៗ OPPO បើកដំណើរការមជ្ឈមណ្ឌលជួសជុលទូរសព្ទដៃ OPPO សាខាថ្មី

  • 2020-02-13 09:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយទទួលបានជោគជ័យលើការសាបព្រោះម៉ាកយីហោរបស់ខ្លួននៅក្នុងប្រទេសកម្ពុជារយៈពេលជាង ៣ ឆ្នាំ ក្រុមហ៊ុន OPPO បានពង្រីក និង ដាក់សម្ពោធ បើកដំណើរការ មជ្ឈមណ្ឌលជួសជុលទូរសព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Exchange Square ក្បែរ​រមណីយដ្ឋាន​វត្តភ្នំ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០។

ការដាក់សម្ពោធ មជ្ឈមណ្ឌលជួសជុលទូរសព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មីនេះ ក្រុមហ៊ុន OPPO មានគោលដៅ ផ្តល់ភាពងាយស្រួលដល់អតិថិជនដែលនិយមគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីគ្រប់ម៉ូឌែល ដូចជា OPPO F11, F11 Pro, Reno2, Reno2 F, A9 2020, A5 2020 ជា​ដើម​។

អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បាននិយាយថា ៖ “សម្រាប់ទីក្រុងភ្នំពេញ មជ្ឈមណ្ឌលជួសជុលទូរសព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Exchange Square នេះ នឹងបង្កនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរសព្ទដៃ OPPO ដែលរស់នៅម្តុំវត្តភ្នំ អាចសន្សំ ពេលវេលា និងថវិកា សម្រាប់ការធ្វើដំណើរមកជួសជុលទូរសព្ទ។ អតិថិជនអាចជ្រើសរើសទៅកាន់ទីតាំងដែលស្ថិតនៅក្បែរខ្លួនជាងគេតាមការគួរ”។

មជ្ឈមណ្ឌលជួសជុលទូរសព្ទដៃ OPPO សាខាថ្មីនេះ ចាប់បើកដំណើរការ ពីម៉ោង ០៩ ព្រឹក ដល់ ០៩ យប់ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អតិថិជន។

ចំពោះអតិថិជនដែលអញ្ជើញមកកាន់សាខាថ្មីនេះ នឹងទទួលបានកាដូពិសេស សេវាកម្ម ជួសជុលទូរសព្ទ បុកកម្មវិធី ដោះកូដ សម្អាតទូរសព្ទ និង ដឹកជញ្ជូន ដោយឥតគិតថ្លៃ។ លើសពីនេះ រាល់ការជាវគ្រឿងបន្ថែមមួយឈុត (កាស ខែ្ស និង ឆ្នាំងសាក) ចាប់ពីថ្ងៃទី១២ កុម្ភៈ រហូតដល់បំណាច់ខែ នឹងទទួលបានតម្លៃពិសេសត្រឹមតែ ១៥ ដុល្លារ ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ ទូរសព្ទ: 098 652 888 ឬ ចុច Like Page https://www.facebook.com/OPPOCareKH/

សាខាវត្តកោះ

បច្ចុប្បន្ន OPPO មានមជ្ឈមណ្ឌលជួសជុលទូរសព្ទដៃ នៅរាជធានីភ្នំពេញចំនួនបីទីតាំងគឺ ទល់មុខវត្តកោះ សួនឩស្សាហកម្មវឌ្ឍនៈ និង Exchange Square។ ចំណែកឯនៅតាមបណ្តាខេត្តវិញ OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ នៅខេត្តកំពុងចាម សៀមរាប ព្រះសីហនុ កណ្តាល ក្រចេះ និង ខេត្តបាត់ដំបង៕

អត្ថបទពេញនិយម