គ្រូ​ Ajax បញ្ជាក់​ត្រង់ៗ​ថា​ Ziyech នឹង​ផ្លាស់​ទៅ​ Chelsea នៅ​រដូវ​កាល​ក្រោយ

  • 2020-02-13 11:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik ten Hag គ្រូ​បង្គោល​ក្លឹប​ Ajax បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Fox Sports នា​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​បម្រើ​ Hakim Ziyech នឹង​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​ Chelsea ពេល​ចប់​រដូវ​កាល​ ២០១៩-២០។

លោក​ Hag បាន​និយាយ​ថា​ ៖ " ខ្សែ​បម្រើ​ Ziyech នឹង​ទៅ​ក្លឹប​ Chelsea? នេះ​ជា​ការ​ចរចា​មួយ​ ដែល​ធ្លាប់​ធ្វើ​​រួច​មក​ហើយ​ ខាង​ក្លឹប​ក៏​ធ្លាប់​គិត​រួច​មក​ហើយ​ថា​រឿង​មួយ​នេះ​នឹង​កើត​ឡើង​ ហើយ​ខ្ញុំ​វិញ​គិត​ថា​ រឿង​នេះ​នឹង​កើត​ឡើង​តាំង​ពី​ ២ឆ្នាំ​មុន​មក​ម្ល៉េះ​។ "

លោក​ Hag បាន​បន្ត​ ៖ " ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ​ រាល់ដង​មក​ Ziyech តែង​សម្រេច​ចិត្ត​នៅ​ជា​ក្លឹប​យើង​ដដែល​។ ទោះ​ជា​យ៉ាង​ណា​ខាង​ក្លឹប​យើង​ សប្បាយ​ចិត្ត​ដោយ​សារ​តែ​ គេ​នឹង​លេង​ឲ្យ​ក្លឹប​យើង​រហូត​ចប់​រដូវ​កាល​នេះ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​បម្រើ​ Hakim Ziyech បាន​មក​លេង​ឲ្យ​ក្លឹប​ Ajax តាំង​ពី​ឆ្នាំ ២០១៦​មក​ដោយ​ចូល​រួម​លេង​បាន​ ១៥៧ប្រកួត​ ហើយ​រក​គ្រាប់​បាល់​បាន​ ៤៧​គ្រាប់​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី