Justin ច្រៀង​ចម្រៀង១បទ​នេះជូន​ប្រពន្ធថ្ងៃរៀបការ បង្កប់អត្ថន័យដ៏រំភើបបំផុត

  • 2020-02-14 03:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ភាគ​ថ្មី​បង្អស់​របស់ Justin Bieber: Seasons បាន​បង្ហាញ​ពី​ពេល​វេលា​រីករាយ​នៃ​មង្គលការ​របស់​គូស្នេហ៍​តារា​ល្បី​ Justin និង​ Hailey Baldwin ដែល​សកម្មភាព​ទាំង​នេះ​មិន​ធ្លាប់​ត្រូវ​បាន​បែក​ធ្លាយ​ទេ​នាពេល​កន្លងមក។

ថ្ងៃ​សែន​មាន​ន័យ​ប្រចាំជីវិត​នេះ​ហើយ​ ជា​ថ្ងៃ​ដែល​ Justin Bieber ធ្វើ​ឲ្យ​ Hailey Baldwin ដឹង​ខ្លួន​ច្បាស់​ថា​ខ្លួន​លែង​ឯកា​តទៀត​ហើយ ដោយសារ​តែ​ថ្ងៃនោះ​លោក​បាន​ច្រៀង​បទ​ «One Less Lonely Girl» ជូន​ភរិយាជាទីស្រឡាញ់​របស់​ខ្លួន។ ​នេះ​ក៏​ជា​ក្ដី​ស្រមៃ​របស់​តារា​ចម្រៀង​សញ្ជាតិ​កាណាដាតាំង​ពីយូរ​រហូត​ជួប​គូជីវិត​ ដែល​ត្រូវ​រួម​រស់​ជាមួយ​គ្នា​ជា​រៀង​រហូតដែរ។

បើ​គិត​ទៅ​វា​មាន​រយៈ​ពេល ៥​ខែ​ហើយ​ដែល​ពួកគេ​រៀប​ការ​ជាប្ដី​ប្រពន្ធ​ស្របច្បាប់​ ហើយ​ក្រឡេក​ទៅ​មើល​ជីវិត​ប្រចាំ​ថ្ងៃ​របស់ Justin ក៏​ហាក់​ដូចជា​ស្រស់ស្រាយ​មានន័យ​ជាង​មុន​ដែរ ពេល​ Hailey ដើរ​ចូល​ក្នុង​ជីវិត​របស់​លោក។ មួយ​វិញ​ទៀត​បន្ទាប់​ពី​រៀបការផ្លូវការ​ហើយ​ ៥ខែ ពោល​គឺ​នៅ​ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩ វីដេអូ​នៃ​សកម្មភាព​មង្គលការ​ត្រង់​ពេល​ដ៏​រំភើប​នេះ៕

ប្រភព៖ Billboard   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម