ធ្លាប់តែប្រើពេលធ្វើសង្គ្រាម! តែលើកនេះយន្ដហោះដឹកជញ្ជូនយោធាចិន ចេញច្បាំងកូរ៉ូណាវីរុសម្ដង

  • 2020-02-14 07:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​គណៈកម្មការយោធាកណ្តាល​ចិន យន្ដហោះដឹកជញ្ជូនយោធានៃ​កងទ័ព​អាកាស​រំដោះប្រជាជន បាន​ដឹក​ឧបករណ៍​បុគ្គលិកពេទ្យ និង​ស្បៀង​ទៅ​កាន់​ទីក្រុង Wuhan ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូរ៉ូណាវីរុស។

យន្ដហោះដឹកជញ្ជូនយោធា Y-20 ៦គ្រឿង បាន​ធ្វើ​ការ​ចុះ​ចត​នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ Tianhe ទីក្រុង Wuhan កាល​ពី​ថ្ងៃ​ទី ១៤​ខែ​កុម្ភៈ​កន្លង​ទៅ។ នេះ​ជា​លើក​ដំបូង​បង្អស់ ដែល​យន្ដហោះ​យោធា​ត្រូវ​បាន​ប្រើប្រាស់​មិន​មែនសម្រាប់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ដទៃ។ យន្ដហោះ Y-20 ដែល​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ស្រុក បាន​ដឹក​បុគ្គលិកពេទ្យ ២៦០០នាក់​បន្ថែម ,​ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្គត់ផ្គង់​ទម្ងន់​ជាង ២០០​តោនទៅ​កាន់ Wuhan។ អ្នកជំនាញបាននិយាយថា ការដាក់​បញ្ជូន​យន្តហោះដឹកជញ្ជូនធំៗដើម្បីប្រយុទ្ធនឹងការរាតត្បាតនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការបញ្ចប់វិបត្តិឱ្យបានឆាប់តាមដែលអាចធ្វើទៅបានព្រោះយោធាបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ដោយសារវិន័យ និងជំនាញ​ពិសេស​របស់ពួកគេ។ នេះ​ក៏​ជា ការបង្ហាញពីការឆ្លើយតបជាបន្ទាន់ និងសមត្ថភាពជំនួយខាងយោធារបស់យោធាចិនផងដែរ។

គួរ​ឲ្យ​ដឹង​ថា បើគិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ កង​កម្លាំង​យោធា​ចិន​បាន​ដឹក​ជញ្ជូន​បុគ្គលិក​ពេទ្យ​ជាង ៤០០០​នាក់​ហើយ​ទៅ​កាន់​ទីក្រុង Wuhan ចាប់​តាំង​ពី​វីរុស COVID-19 ផ្ទុះឡើង​កាល​ពីខែ​ធ្នូឆ្នាំមុន៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម