ភ្នាក់​ងារ​ទម្លាយ​ថា Pogba ដូច​ជា​នឹក​ក្លឹប Juventus

  • 2020-02-14 11:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់​ងារ​កីឡាករ​ខ្សែ​បម្រើ​ Paul Pogba លោក​ Mino Raiola បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sports នា​ពេល​ថ្មី​នេះ​ថា​ ប្រទេស​អ៊ីតាលី​ហាក់​បី​ដូច​ជា​ផ្ទះ​ទី២ របស់​កីឡាករ​បារាំង​រូប​នេះ​។

លោក​ Raiola បាន​និយាយ​ថា​ ៖ " ប្រទេស​អ៊ីតាលី​ ដូច​ជា​ផ្ទះ​ទី ២​របស់​ Pogabaអញ្ចឹង​។ កីឡាករ​កំពូល​មួយ​រូប​ដូច​ជា​រូប​គេ មិន​អាច​សប្បាយ​ចិត្ត​បាន​ទេ​ ប្រសិន​ជា​មិន​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​​ពាន​ក្នុង​ស្រុក​ ឫ​ក៏​ពាន​ Champions League " ។

លោក​ Riola បាន​បន្ត​ថា​ ៖ " គោល​ដៅ​របស់​គេ​ពេល​នេះ​គឺ ផ្ដោត​លើ​ការ​ព្យាបាល​របួស ក្រោយ​មក​ផ្ដោត​លើ​ការ​ជួយ​ក្រុម​ឲ្យ​បាន​លេង​នៅ Champions League ហើយ​ក្រោយ​មក​ទៀត​ជួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ Euro។ បន្ទាប់​មក​យើងចាំ​តាមដាន​មើល​ត​ទៀត "។

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ បង្ហាញ​ថា Pogba មាន​អារម្មណ៍​ចង់​ត្រលប់​ទៅ​កាន់​ក្លឹប Juventus វិញ។

សូម​រំលឹក​ផង​ដែរ​ថា ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ធ្លាប់​លេង​ឲ្យ​ក្លឹប​ Juventus ម្ដង​កាល​ពី​ឆ្នាំ ២០១២​ដល់​ឆ្នាំ ២០១៦​បន្ទាប់​មក​កីឡាករ​រូប​នេះ​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​ Manchester United វិញ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី