ជប៉ុន​គិតគូរ​ណាស់ បាន​ចែក iPhone ២ ពាន់គ្រឿង​ដល់​មនុស្ស​លើ​នាវា​ឆ្លង​កូរ៉ូណា​ដោយ​សារ​ហេតុផល​ម្យ៉ាង

  • 2020-02-16 02:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ធ្វើ​ដំណើរ​និង​នាវិក​ច្រើន​ជាង ៣ ៥០០ នាក់​កំពុង​ជាប់​នៅ​លើ​នាវា Princess Cruises ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​ឃាត់​ទុក​ដោយ​ឡែក​ដើម្បី​តាមដាន​ស្ថានភាព​អស់​រយៈ​ពេល​ជាង ១ សប្តាហ៍​មក​ហើយ។ គិត​មក​ទល់​ចុង​សប្ដាហ៍​នេះ​មាន​មនុស្ស​មិន​តិច​ជាង ១៥០ នាក់​នោះ​ទេ ​ដែល​ពិនិត្យ​ឃើញ​លទ្ធផលវិជ្ជមាន​នៃ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​ COVID-19។

រដ្ឋាភិបាល​ជប៉ុន​ដែល​កំពុង​រង​ថ្ម​បាក់ ត្បិត​បើ​លើ​នាវា​នោះ​មាន​ប្រជាជន​របស់​ខ្លួន​មួយ​ចំនួន​ក្តី តែ​ក៏​មាន​ជន​បរទេស​ក្រៅ​ស្រុក​ជា​ច្រើន​ទៀត​ផង​ដែរ ហើយ​ដើម្បី​ជួយ​សម្រួល​ឲ្យងាយស្រួល​លើ​ការ​រាយការណ៍​និង​ត្រូវ​ការ​ជំនួយ​ផ្សេងៗ ក្រសួង​សុខាភិបាល​ជប៉ុន​និង​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរសព្ទ SoftBank បាន​សម្រេច​ចិត្ត​ប្រគល់​ជូន iPhone ចំនួន ២ ពាន់​គ្រឿង​ឥត​គិត​ថ្លៃ​ដល់​មនុស្ស​ទាំង​អស់​នោះ។

ក្នុង​នោះ​យ៉ាង​ហោច​ណាស់ ១ កាប៊ីន​ទទួល​បាន iPhone ១ គ្រឿង​ ដោយ​មាន​ដំឡើង​កម្មវិធី (Application) មួយ​មក​ពី​នាយ ដែល​ App នោះ​ផ្តល់​ប្រយោជន៍​សម្រាប់​ឲ្យ​អ្នក​ជំងឺ​ធ្វើ​ការ​ចុច​ស្នើ​សុំ​នូវ​ថ្នាំ​ព្យាបាល ឬ​រៀបចំ​ការ​ណាត់​ជួប​ផ្សេងៗ​ជាមួយ​វេជ្ជបណ្ឌិត និង​ទទួល​បាន​ព័ត៌មាន​អាប់ដែត​ចេញ​ពី​ក្រសួង​សុខាភិបាល​បាន​រហ័ស​បំផុត។ នេះ​បើ​តាម​គេហទំព័រ 9to5mac បាន​ចុះ​ផ្សាយ។

ហេតុផល​ដែល​តម្រូវ​ឲ្យ​មាន​ការ​ផ្តល់​ជូន​នេះ​ជា​ចាំ​បាច់ ព្រោះ​អ្នក​នៅ​លើ​នាវា​ខ្លះ​មិន​អាច​ Download កម្មវិធី​នោះ​ចេញ​ពី App Store បាន​ឡើយ ព្រោះ​មិន​មាន​ជាប់​គណនី​ក្នុង​ប្រទេស​ជប៉ុន៕​

អានអត្ថបទ:

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កៅ រក្សា