Jack Sport A ប៉ះ វឌ្ឍន​វិជ្ជា លេង៥តង់​ជក់ចិត្ត​ខ្លាំង អ្នក​ចាញ់​ធ្លាក់ អ្នកឈ្នះ​ឡើង​ជម្រុះ​បន្ត

  • 2020-02-15 13:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៦០​ក្រុម​​ប្រកួត​ជម្រុះពានរង្វាន់ Tiger Street Football 2020 ប្រចាំ​មណ្ឌល​កំពត បាន​ហាល​អាវ​ទៅ​ផ្ទះ​ជា​បណ្ដើរៗ ខណៈ​ក្រុម​ឈ្នះ​នៅ​បន្ត​ជម្រុះ​រក​​ជើង​ឯក​។ ក្នុង​នោះក្រុម​ Jack Sport A និងវឌ្ឍន​វិជ្ជា ជា​គូ​ប្រជែង​ដ៏​ខ្លាំងក្លា និង​ជក់​ចិត្ត​មែន​ៗពោល​គឺលេងរហូត​ដល់ទៅ​ ៥​ តង់ឯណោះ​។

Jack Sport A(អាវក្រហម)

Jack Sport A និង​វឌ្ឍន​វិជ្ជា បាន​បើ​ការ​ប្រយុទ្ធ​​យ៉ាង​ស្វិតស្វាញ ដោយ​តង់​ទី​១​ បាន​បញ្ចប់​ក្នុង​លទ្ធផល ០-០។ តង់​ទី​២ ក្រុម​ទាំង​ពីរ​ទទួល​បាន​បាល់​ពិន័យ​ប៉េណាល់ទី​​ ​១​លើក​ដូចគ្នា និង​ធ្វើ​បាន​សម្រេច ១-១។

Jack Sport A(អាវក្រហម)

ដោយ​ស្មើ​២​ដង​ (៦នាទី២ដង) ការ​ប្រកួត​តង់​ទី​៣ តម្រូវ​ឱ្យ​​ថែម​១​នាទី និង​ដក​សមាជិក​ម្នាក់ ដូច្នេះ​លេង​៤​ម្ខាង ហើយ​បញ្ចប់​ក្នុង​ពិន្ទុ ១-១ ដដែល។ បន្ត​ការ​ស្មើ​ ក្នុង​តង់​ទី​៤ ត្រូវ​ថែម​១​នាទី ​ដក​សមាជិក​ម្នាក់​​ទៀត សល់៣​នាក់ និង​បញ្ចប់​ក្នុង​លទ្ធផល ១ស្មើ​ជាថ្មី។ ចូល​ដល់​តង់​ទី​៥ ថែម១នាទី លេង​គ្នា​២​នាក់ ក្រុម​ Jack Sport A បាន​យក​ឈ្នះក្រុម វឌ្ឍន​វិជ្ជា ២-​១ យ៉ាង​ប្រផិតប្រផើយ។

Jack Sport A(អាវក្រហម)

ដោយ​ឡែក​ក្រុម​ការពារ​តំណែង​ជើងឯក​ឆ្នាំ ២០១៩ មណ្ឌលសីហនុ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A បាន​យក​ឈ្នះ​ក្រុម​វ័យ​ចាស់​ស្នង​ការ​ខេត្ត​ព្រះសីហនុ ក្នុង​លទ្ធផល ៣-១ ឡើង​ទៅ​វគ្គ​បន្ទាប់។ ដូច្នេះ​សូម​រង់ចាំ​ទស្សនា​បន្ត​ទៀត​ថា តើ​ក្រុម​ទាំង​ពីរខាងលើ អាច​បន្ត​ទៅ​ភ្នំពេញ​បាន​ឬ​យ៉ាងណា?

លទ្ធផលការប្រកួត

ការ​ប្រកួត​ពាន​រង្វាន់​ Tiger Street Football 2020 ប្រចាំ​មណ្ឌល​កំពត នឹង​បិទ​បញ្ចប់​នា​ថ្ងៃ ១៦ ខែ​កុម្ភៈ ដោយ​ចម្រាញ់​យក​តែ​៦ក្រុម​ប៉ុណ្ណោះ ​ដើម្បី​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​​ភ្នំពេញ ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២០៕ ​​​​

អត្ថបទ៖ អ៊ុំ សុភក្តិ