ពិពណ៌ "The New Apsaras" និងការ​បង្ហាញ​ម៉ូដ "More Than Human" ចាប់ផ្ដើម​ចុង​សប្ដាហ៍​នេះហើយ!

  • 2020-02-17 03:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កត់ទុកក្នុង​ប្រតិទិន​របស់​អ្នក​ឲ្យហើយទៅណា ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ​ខាងមុខនេះ The Plantation Urban Resort & Spa រួមជាមួយ​លោក Miguel Jeronimo និង Elliss Jaie នឹង​រៀបចំ​កម្មវិធី​តាំង​ពិពណ៌ស្នាដៃ​សិល្បៈ ដែលមានឈ្មោះថា "The New Apsaras" រួម​ជាមួយ​ការ​បង្ហាញម៉ូដ​សម្លៀកបំពាក់កែច្នៃឡើងវិញ ដែលមានឈ្មោះថា "More Than Human" ផងដែរ។

កម្មវិធីនេះ ធ្វើឡើង​ក្នុងគោលបំណង​បង្កើនការ​យល់ដឹង​ពី​បរិស្ថាន និងផលប៉ះពាល់​សង្គមនៃ​ការ​ធ្វើការ​គិតតែបរិមាណរបស់​កម្មករ​រោងចក្រ​កាត់ដេរ ជាជាង​ការ​​ឲ្យ​តម្លៃ​លើ​ភាព​ច្នៃប្រឌិតនៅ​ក្នុង​ឧស្សាហកម្ម​មួយនេះ។ ពិពណ៌​នេះ ​​ឧបត្ថម្ភ​ដោយ Raffles International College និង​គាំទ្រ​ផ្នែក​ផ្សព្វផ្សាយ​ដោយ Sabay។

ការ​តាំងពិពណ៌ "The New Apsaras" នឹង​ចាប់ផ្ដើមពីម៉ោង ៥ល្ងាច​តទៅ ចំណែក​ការ​បង្ហាញ​ម៉ូដ "More Than Human" នឹង​ចាប់ផ្ដើមពីម៉ោង ៧យប់។

សូមបញ្ជាក់ផងដែរថា ការ​តាំងពិពណ៌នេះ មិនមែន​ធ្វើឡើង​តែថ្ងៃទី២២ ខែកុម្ភៈ​ប៉ុណ្ណោះទេ ពោលគឺ​នឹង​បន្ត​ធ្វើ​រយៈពេល ១ខែពេញតែម្ដង ពីថ្ងៃទី២២ កុម្ភៈ ដែលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ ក្នុង​ពិណ៌នេះ លោកអ្នកនឹង​អាច​ទស្សនា​ស្នាដៃរូបថត ការច្នៃសម្លៀកបំពាក់ និងសិល្បៈ​ជាច្រើន​ទៀត ទាំងជាតិ​ និងអន្តរជាតិ ដែលមានដូចជា​ Miguel Jeronimo, Nicolas Grey, Rena Chheang, Shanghai Chan, Pich Rattanak, Primary Voice និង Tonlé design ជាដើម។

កុំភ្លេច ជួបគ្នា​ថ្ងៃទី២២ ខែកុម្ភៈ​ នៅ​ The Plantation Urban Resort & Spa ណា!

រូបភាពរបស់ Miguel Jeronimo
ស្នាដៃច្នៃចេញពី​កម្ទេចក្រណាត់ដែលគេបោះបង់ចោល ដោយ Tonlé design
រូបគំនូរដោយ ពេជ្រ រតនៈ