សហភាពសហព័ន្ធយុវជនកម្ពុជា ត្រៀមរៀបចំកម្មវិធី​ បរិច្ចាកឈាមនៃក្ដីស្រឡាញ់ ស្អែកនេះ

  • 2020-02-17 04:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដោយមានកិច្ចសហប្រតិបត្តិកាជាមួយមជ្ឈមមណ្ឌលជាតិផ្តល់ឈាម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងរៀបចំពិធី «បរិច្ចាកឈាមនៃក្តីស្រឡាញ់» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែក​នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ពិម៉ោង ៨:០០ ព្រឹកតទៅ។ នេះ​បើយោងតាមសេចក្ដីជូនដំណឹង​របស់ សហភាពសហព័ន្ធយុវជន​កម្ពុជា។

ប្រភពដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គោលបំណង នៃពិធីនេះ គឺបំផុសចលនាយុវជនឱ្យចូលរួមលើកកម្ពស់វប្បធម៌ចែករំលែក និងរួមគ្នាជាធ្លុងមួយក្នុងចលនាស្ម័គ្រចិត្ត ដើម្បីបុព្វហេតុកិច្ចមនុស្សមនុស្សធម៌ និងជួយសង្គ្រោះគ្នាទៅវិញទៅមកក្នុងស្មារតីមហាគ្រួសារខ្មែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ

អត្ថបទ៖ វិបុត្រ