ជិត​បាន​ប្រើ​ហើយ មុខងារ​តម្រូវអ្នក​ចូលចិត្ត​អូស​ដាច់​យប់ Dark Mode ​នៅ​លើ​កម្មវិធី Facebook

  • 2020-02-17 06:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​លើ​កម្មវិធី​មេ Facebook ក្រុមហ៊ុន​របស់​លោក Mark Zuckerberg ក៏​សម្រេច​ឲ្យ​ដំណើរការ​សាកល្បង​ជា​មុន​នៅ​លើ​កម្មវិធី Facebook Lite ជុំវិញ​មុខងារ​ពិសេស "Dark Mode"។

មុខងារ​នេះ​មិន​ខុស​ពី​ Dark Mode នៅ​លើ​ស្មាតហ្វូន​ទូទៅ​ដែល​អ្នក​កំពុង​ប្រើប្រាស់​នោះ​ទេ ពោល​គឺ​វា​នឹង​ធ្វើ​ឲ្យ​ផ្ទៃ Interface របស់​កម្មវិធី​ប្រែ​ទៅ​ជា​ពណ៌​ស​ខ្មៅ ដែល​មិន​សូវ​ជះ​ពន្លឺ​ពណ៌​ខ្លាំង​មក​ដល់​ភ្នែក​នៅ​ពេល​យើង​ប្រើប្រាស់​ក្នុង​ទីតាំង​ងងឹត​ឬ​ពេល​យប់។

តាម​សារព័ត៌មាន AndroidPolice បាន​ឲ្យ​ដឹង​​ថា​នៅ​លើ Facebook Lite កំពុង​ដាក់​ឲ្យ​ដំណើរការ​មុខ​ពិសេស​នេះ ប៉ុន្តែ​ស្ថិត​ក្នុង​ការ​កំណត់​នៅ​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ។ យើង​អាច​កំណត់​បើក​បិទ​តាម​រយៈ Toggle ដូច Settings នៅ​លើ​ទូរសព្ទ​អ៊ីចឹង​ដែរ។

គួរ​រំឭក​ថា​ក្រៅ​ពី​ Facebook Lite កន្លង​ទៅ Facebook ធ្លាប់បានដាក់​ឲ្យ​ដំណើរការ​ផ្លូវការ​នៃ​មុខងារ Dark Mode លើ​កម្មវិធី​ផ្ញើ​សារ Messenger និង​បណ្តាញ​សង្គម Instagram រួច​មក​ហើយ៕​

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា