ទ្រី​ ដាណា គាំទ្រសម្ដេច បិទ​អ្នក​ Live លក់ឡេ​បញ្ចេញ​ភាពសិចស៊ី

  • 2020-02-17 08:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​​​ច​ម្រៀង និង​​​ជា​​​អ្នក​​​លក់​​​ផលិត​​​ផល​​​ច្រើន​​​មុខ​​​តាម​​​ទំព័រ​​​ហ្វេ​ស​ប៊ុក គឺ​​​អ្នកនាង ទ្រី ដា​ណា បាន​​​គាំទ្រ​​​ប្រមុខ​រាជ​រដ្ឋា​​​ភិ​បាល​​​ចំពោះ​​​វិធានការ​​​ទ​ប់​ស្កាត់​​​មិន​​​ឲ្យ​​​មាន​​​អ្នក​​​លក់​​​អន​ឡាន Live ​លក់​​​ផលិតផល​​​ផ្សេង​​​ៗ​​​ដោយ​​​ប្រលែង​​​ខ្លួន ឬ​​​ស៊ិច​ស៊ី​​​ហួសហេតុ​​​ពេក​។​

​ជា​​​ថៅកែ​​​ហាង​ពេជ្រ និង​​​ជា​​​នាយិកា​​​ក្រុហ៊ុន​​​នាំ​​​ចូល និង​​​ចែកចាយ​​​ផ្ដាច់​​​មុខ​​​ពី​​​ប្រទេស​​​ថៃ​​​នូ​វ​​​ផលិតផល​​​សំអាងការបាន បង្ហាញ​​​ការ​​​គាំទ្រ​​​របស់​​​ខ្លួន​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេ​ស​​​ប៊ុក​​​ថា អ្នក​នាង​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការប្រមុខ​ដឹកនាំ។ "ខ្ញុំ​​​ក៏​​​ឡាយ​​​លក់​​​ដែរ ប៉ុន្ដែ​​​ខ្ញុំ​​​មិន​​​ដែល​​​បញ្ចេញ​​​ហួស​​​ហេតុ​​​ពេក​​​ទេ បែប​​​នេះ ខ្ញុំ​​​ស្រឡាញ់​​​ណាស់​​​សម្ដេច​"។ អ្នក​នាង​បន្ថែម។

​សារ​​​បង្ហាញ​​​ការ​​​គាំទ្រ​​​នេះ គឺ​​​បន្ទាប់​​​ពី​​​សម្ដេច​​​នាយក​រដ្ឋ​ម​ន្ដ្រី ប្រតិកម្ម​​​ខ្លាំង​​​ៗ​​​ដល់​​​អ្នក​​​លក់​​​ឡេ​​​តាម​​​អន​​​ឡា​ញ​​​ដែល​​​បង្ហាញ​​​កាយ​​​អាក្រាត ឬ​​​សិច​ស៊ី​​​ហួស​​​ហេតុ​។ នេះ​​​ក៏​​​ជា​​​ការ​​​ដាស់តឿន​​​មួយ​​​ដែរ​​​ដល់​​​តារា​​​ៗ ដែល​​​និយម​​​រកស៊ី​​​លក់​​​ផលិតផល​​​តាម​​​អន​​​ឡាន ដើម្បី​​​រក​​​ចំណូល​​​បន្ថែម​​​ពី​​​ការងារ​​​លិ​ល្បៈ តែ​​​មក​​​ដល់​​​ពេល​​​នេះ​​​មិន​​​ទាន់​​​ឃើញ​​​មាន​​​តារា​​​ណា​​​ម្នាក់​​​ប្រព្រឹត្ដ​​​ខុស​​​លើ​​​ចំណុច​​​នេះ​​​នៅ​​​ឡើយ​​​ទេ​។​

​សម្ដេច​​​តេ​ជោ ហ៊ុន សែន មាន​​​ប្រសាសន៍​​​ប្រតិកម្ម​​​ស្ដ្រី​​​អ្នក​​​លក់​​​ឡេ​​​តាម​​​អន​​​ឡា​ញ​​​មួយ​​​ចំនួន ក្នុង​​​ឱកាស​​​ដែល​​​សម្ដេច​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​បូក​​​សរុប​​​ល​ទ្ធ​ផល​​​ការងារ​​​ក្រុម​ប្រឹក្សា​​​ជាតិ​​​ដើម្បី​​​ស្ដ្រី​​​​នា​​​ព្រឹក​​​ថ្ងៃទី​១៧ ខែ​​​កុម្ភៈ ថា ការ​​​ឡាយ​​​លក់​​​ផលិតផល​​​តាម​​​អន​​​ឡា​ញ​​​បញ្ចេញ​​​អស់​​​កេ​រ្ដិ៍​​​ខ្មាស​​​ស្ដ្រី គឺ​​​ក្រសួង​​​ប្រៃ​ណីយ៍​​​ត្រូវ​​​បិទ ព្រោះ​​​វា​​​នាំ​​​ទៅ​​​ដល់​​​ការ​​​ចាប់​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​ស្ដ្រី​៕​ ​

អត្ថបទ៖ ជិន សុភ័ក្រ្ត

អត្ថបទពេញនិយម