Man City ចាប់ផ្ដើមភ័យខ្លួនខ្លាចកីឡាកររត់ចេញពីក្លឹប
- 2020-02-17 08:18:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ចាប់ផ្ដើមភ័យខ្លួនខ្លាចកីឡាកររត់ចេញពីក្លឹប
ចន្លោះមិនឃើញ
ប្រធានរបស់ Manchester City ជឿជាក់ថា លោក Pep Guardiola និងកីឡាករទាំងអស់នៅតែបន្តតាំងចិត្តនៅជាមួយក្លឹប ត្បិតត្រូវ UEFA ពិន័យមិនឲ្យលេងពាននៅអឺរ៉ុប២ឆ្នាំ។
លោក Guardiola បាននិយាយទៅកាន់ក្រុម មុនពេលហ្វឹកហាត់កាលពីថ្ងៃសៅរ៍ឲ្យផ្ដោតអារម្មណ៍លេងនៅ Champions League ទល់នឹង Real Madrid ទាំងអស់គ្នា។ មូលហេតុដល់សហព័ន្ធបាល់ទាត់អឺរ៉ុបដាក់ពិន័យលើ City ដោយសារតែពួកគេបានលោភយ៉ាងធ្ងន់ធ្ងរនូវច្បាប់ "តុល្យភាពហិរញ្ញវត្ថុ"។
ក្លឹបជើងឯករបស់ Premier League មួយនេះកំពុងគ្រោងប្ដឹងទល់វិញជាមួយ UEFA។ ជាមួយក្ដីបារម្ភរបស់ City ថ្មីៗនេះខ្សែបម្រើប្រយុទ្ធ Bernardo Silva ទើបតែរឭកថា គេចង់ទៅលេងនៅក្លឹបចាស់ Benfica វិញ ប្រសិនបើក្លឹបចង់បាន។
ផ្ទុយពី Silva កីឡាករអង់គ្លេស Raheem Sterling ជាកីឡាករដំបូងបានចេញនិយាយជាសាធារណៈអំពីអនាគតតាំងចិត្តបន្តនៅជាមួយ Man City។ ជារឿយៗ Real Madrid តែងប្រឹងព្យាយាមទាក់ទង Sterling ទៅលេងនៅអេស្ប៉ាញ៕