Liverpool ចាប់​ផ្ដើម​សុំ​ច្បាប់​អាជ្ញាធរ​ហែ​ពាន​ក្រោយ​ត្រូវ​ការ​ត្រឹម១៥ពិន្ទុទៀត

  • 2020-02-17 08:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​លើក​ពាន​របស់​ Liverpool កាន់​តែ​នៅ​ក្បែរ​ដៃ​ក្រោយ​ជ័យ​ជម្នះ​លើ​ Norwich ១-០ នៅ​ Premier League កាល​ពី​ថ្ងៃ​សៅរ៍។

ក្រុម​រហស្សនាម​ហង្ស​ក្រហម​បច្ចុប្បន្ន​​​មាន​៧៦​ពិន្ទុ​ កំពុង​នាំ​មុខ​គូ​ប្រជែង​ Manchester City ចំនួន​២៥​ពិន្ទុ​ ត្រូវ​ការ​ឈ្នះ​ត្រឹម​៥​ប្រកួត​ ឬ១៥ពិន្ទុទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯក។​ ក្លឹប​បាន​ដាក់​សំណើ​រួចរាល់​ហើយ​ទៅ​កាន់​អាជ្ញាធរ​ក្រុម​លីវើភូល​ដើម្បី​ធ្វើ​ពិធី​ហែ​ពាន​ រួម​មាន​ទីតាំង​ហែ, ចំនួន​ប៉ូលិស​ និង​ចំណុច​ដែល​ត្រូវ​បិទ​ផ្លូវ​ជា​ដើម។

Liverpool បាន​ធ្វើ​ពិធី​ហែ​ពាន​​ចុង​ក្រោយ​បំផុត​កាល​ពី​ជាង​កន្លះ​ឆ្នាំ​មុន​បន្ទាប់​ពី​​ឈ្នះ​ជើង​ឯក​ Champions League លើក​ទី​៦​ ដោយ​កាល​ណោះ​តាម​សេចក្ដី​រាយការណ៍​គឺ​មាន​អ្នក​គាំទ្រ​ចូលរួម​ជិត​១​លាន​នាក់​ (៧,៥​សែន)៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ រ័ត្ន