Spurs បញ្ចេញវីដេអូ៥១គ្រាប់របស់ Son នៅ Premier League មើលជក់ចិត្ត
- 2020-02-18 07:16:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs បញ្ចេញវីដេអូ៥១គ្រាប់របស់ Son នៅ Premier League មើលជក់ចិត្ត
ចន្លោះមិនឃើញ
Heung-min Son រកបាន៥១គ្រាប់ហើយនៅក្របខ័ណ្ឌ Premier League កាលពីចុងសប្ដាហ៍ បន្ទាប់ពីទាត់ចូល២គ្រាប់ ជួយ Spurs ឈ្នះ Aston Villa។
ប្រកួតនេះក៏បានធ្វើឲ្យកីឡាករវ័យ២៧ឆ្នាំសាងកំណត់ត្រាក្លាយជាកីឡាករអាស៊ីដំបូងឈានដល់គ្រាប់ទី៥០នៃលីគកំពូលរបស់អង់គ្លេស។ ដើម្បីជាការអបអរនៃកំណត់ត្រា Spurs ទើបតែបញ្ចេញវីដេអូនៃការទាត់បញ្ចូលទីទាំង៥១គ្រាប់របស់ Son។
រឿងគួរឲ្យចាប់អារម្មណ៍បំផុតក្នុងចំណោម៥១គ្រាប់របស់កីឡាករសញ្ជាតិកូរ៉េខាងត្បូង មានតែ១គ្រាប់គត់កើតឡើងដោយបាល់ប៉េណាល់ទី។ Son បានផ្ទេរមកកាន់ Spurs កាលពីឆ្នាំ២០១៥ ពីក្លឹបនៅអាល្លឺម៉ង់ Bayer Leverkusen ក្នុងតម្លៃខ្លួន២២លានផោនកុងត្រា៥ឆ្នាំ។
កាលពីខែ កក្កដា ឆ្នាំ ២០១៨ គេបានបន្ថែមកុងត្រាដល់ឆ្នាំ២០២៣ ជាមួយក្លឹប។ ២០១៩-២០ គឺជារដូវកាលទី៥ហើយដែល Son ចំណាយពេលលេងជាមួយក្រុមរហស្សនាមមាន់ខ្នាយមាស ដោយបង្ហាញខ្លួនបាន១៥១ប្រកួតនៅ Premier League៕