ក្ដៅៗ! ប្រធានមន្ទីរពេទ្យ Wuhan បាន​ស្លាប់​ហើយដោយសារឆ្លងកូរ៉ូណាវីរុស

  • 2020-02-18 07:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​មន្ទីរ​ពេទ្យ​ក្រុង Wuhan ដែល​ជា​កន្លែង​ផ្ទុះ​ឡើង​កូរ៉ូណាវីរុសដំបូង បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​អង្គារនេះហើយ​ដោយសារ​ឆ្លង​វីរុស​។

យោង​តាម​សារព័ត៌មានរដ្ឋ CCTV ឲ្យ​ដឹង​ថា លោក Liu Zhimming ប្រធានមន្ទីរពេទ្យ Wuchang ក្នុង​ទីក្រុង Wuhan បាន​ស្លាប់​នៅ​ម៉ោង ១០:៥៤នាទីព្រឹក ក្នុង​វ័យ ៥១ឆ្នាំ ​ក្រោយ​ពេល​ដែល​ការព្យាយាម​ជួយ​សង្គ្រោះ​ទាំង​អស់​បរាជ័យ។ ជាមួយគ្នាដែរ យ៉ាងហោចណាស់បុគ្គលិកពេទ្យចំនួន ៦ នាក់ផ្សេងទៀតនៅក្នុងប្រទេសចិនបានស្លាប់ដោយសារវីរុសនេះ ខណៈដែលពេទ្យ ១ ៧១៦ នាក់ផ្សេងទៀតបានឆ្លងជំងឺ។

គួរ​បញ្ជាក់ថា មក​ទល់ពេល​នេះ កូរ៉ូណាវីរុស​បាន​សម្លាប់មនុស្ស​សរុប​កើន​ដល់ ១៨៧៣​នាក់ ខណៈ​ដែល ៧២ ៣០០​ផ្សេង​ឆ្លង​វីរុស៕

ប្រភព៖ RT   ប្រែ​សម្រួល៖ រ័ត្ន