iPhone ស៊េរីចាស់ចាប់ពី 6s ឡើងដល់ XS Max ពេលនេះមានតម្លៃកម្រិតណាសម្រាប់ Apple?

  • 2020-02-18 07:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple មាន​កម្មវិធី​មួយ​ឈ្មោះ​ថា​ "Apple Trade In” ដែល​ជា​ការ​ទទួល​​យក​​នូវ​ iPhone ​ឬ​ផលិត​ផល​ Apple ផ្សេងៗ​ទៀត​ស៊េរី​ចាស់​ ​​ប្ដូរ​ជា​កញ្ចប់​លុយ​​ដើម្បី​​ទិញ​​នូវ​ផលិតផល​ថ្មី​​ដោយ​មិន​​បាច់​ចំណាយ​លុយ​ច្រើន។ បច្ចុប្បន្ន​នេះ Apple នៅ​ទទួល​យក​ iPhone ចាប់​ពី​ iPhone 6s រហូត​ដល់ iPhone XS Max។

តម្លៃ​ដែល​ Apple ផ្ដល់​ឲ្យ​សម្រាប់​ iPhone មួយ​ស៊េរី​គឺ​ខុសៗ​គ្នា​ទៅ​តាម​អាយុកាល និង​ទៅ​តាម​សភាព​នៃ​ទូរសព្ទ ​នៅ​ល្អ​​ឬ​​ខូច​ខាត​ខ្លាំង។ បើ​តាម​វិបសាយ​ផ្លូវ​ការ​របស់ Apple នៅ​អាមេរិក​បាន​បង្ហាញ​អំពី​តម្លៃ​ដែល iPhone ស៊េរី​ចាស់ៗ​មាន​ ដូច​ខាង​ក្រោម ៖

  • iPhone 6s អាច​បាន​រហូត​ដល់ ៨០ ដុល្លារ

  • iPhone 6s Plus អាច​បាន​រហូត​ដល់ ១០០ ដុល្លារ

  • iPhone 7 អាច​បាន​រហូត​ដល់ ១២០ ដុល្លារ

  • iPhone 7 Plus អាច​បាន​រហូត​ដល់ ១៥០ ដុល្លារ

  • iPhone 8 អាច​បាន​រហូត​ដល់ ១៧០ ដុល្លារ

  • iPhone 8 Plus អាច​បាន​រហូត​ដល់ ២៥០ ដុល្លារ

  • iPhone X អាច​បាន​រហូត​ដល់ ៣២០ ដុល្លារ

  • iPhone XR អាច​បាន​រហូត​ដល់ ៣០០ ដុល្លារ

  • iPhone XS អាច​បាន​រហូត​ដល់ ៤២០ ដុល្លារ

  • iPhone XS Max អាច​បាន​រហូត​ដល់ ៥០០ ដុល្លារ​​​​​​

ប្រភព៖ Apple   ប្រែ​សម្រួល៖ សុខហេង