Galaxy S20 Ultra បាន​ពិន្ទុ A+ ជា​ស្មាតហ្វូន​មាន​អេក្រង់​ល្អ​ដាច់​គេ​ក្នុង​លោក

  • 2020-02-19 01:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់ DisplayMate បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ស្មាតហ្វូន​សេរ៊ី​ចុង​ក្រោយ Galaxy S20 Ultra របស់​ក្រុមហ៊ុន Samsung ​បាន​ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន​មា​នអេក្រង់​ល្អ​ដាច់​គេ​ក្នុង​លោក ទោះ​បី​ធៀប​នឹង​ក្រុមហ៊ុន​គូ​ប្រជែង​ដទៃ​ទៀត​ក្តី។

S20 Ultra មាន​បំពាក់​នូវ​អេក្រង់ Dynamic AMOLED 2X កម្រិត​បង្ហាញ ១ ៤៤០x៣ ២០០ ភីកសែល មាន​ល្បឿន​អេក្រង់ Refresh Rate 120Hz គាំទ្រ​មុខងារ​ HDR10+ អម​ជាមួយ​ដង់ស៊ីតេ​អេក្រង់ 511ppi។

DisplayMate បាន​ដាក់​ពិន្ទុ​នៅ​កម្រិត A+ ឲ្យ​អេក្រង់ Galaxy S20 Ultra ទន្ទឹម​នឹង​ការ​បំបែក​កំណត់ត្រា​ចំនួន ១២ ផ្សេង​គ្នា​ទៀត​ផង ដោយ​រួម​បញ្ចូល​ទាំង​ផ្នែក​កម្រិត​បង្ហាញ​នៃ​ពណ៌ កម្រិត​នៃ​ពន្លឺ ​និង​កម្រិត​បង្ហាញ​ភីកសែលជា​ដើម។

ប្រភព​បាន​បញ្ជាក់​ថា៖ "ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់ Samsung ដែល​តែងតែ​ពង្រឹង​នៅ​គុណភាព​អេក្រង់ OLED របស់​ខ្លួន​រៀងរាល់​ត្រកូល Galaxy តាំង​ពី​ជំនាន់​ឆ្នាំ ២០១០"៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា