ក្រសួងទេសចរណ៍កម្ពុជា ណែនាំ៤ចំណុច លើវិធានការបង្ការជំងឺរលាកសួត វីរ៉ុសកូរ៉ូណា

  • 2020-02-19 03:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងទេសចរណ៍កម្ពុជាបានចេញសេចក្ដីណែនាំដើម្បីបង្ការការចម្លងជំងឺរលាកសួតវីរ៉ុសកូរ៉ូណាប្រភេទថ្មី (Covid-19) សម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មទេសចរណ៍នានា។

យោងតាមលិខិតចុះផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលទើបបង្ហោះលើផេកផ្លូវការក្រសួងទេសចរណ៍កាលពីព្រឹកមិញ បានប្រាប់គន្លឹះ​៤ចំណុច​ដើម្បីបង្ការការចម្លងវីរ៉ុសកូរ៉ូណា ដែលមានដូចជា៖

  • ១. បុគ្គលិកទទួលភ្ញៀវគួរសាកសួរអំពីប្រវត្តិធ្វើដំណើររបស់ភ្ញៀវ និងសង្កេតសុខភាពរបស់ភ្ញៀវ ខណៈស្នាក់នៅក្នុងសណ្ឋាគារ។

  • ២. រៀបចំម៉ាស់ និងដាក់អាល់កុលក្នុងដបសម្របា់លាងដៃនៅកន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន បន្ទប់ហាត់ប្រាណ ផ្លូវចូល ឬជណ្ដើរយន្តជាដើម។

  • ៣. បង្កើនចំណេះដឹងក្នុងចំណោមអ្នកសម្អាតបន្ទប់ អំពីហានិភ័យនៃការធ្វើឲ្យកខ្វក់ដោយភ្នាក់ងារចម្លងវីរ៉ុសនៅលើផ្ទៃជុំវិញ។ រាល់អ្នកសម្អាតទាំងអស់ត្រូវផ្ដោតលើកិច្ចការពារខ្លួនដូចជាពាក់ម៉ាស់ និងស្រោមដៃកៅស៊ូ នៅពេលបំពេញការារ។

  • ៤. សម្រាប់សណ្ឋាគារ ដែលមានភ្ញៀវដែលមានករណីមិនស្រួលដូចបានបញ្ជាក់អំពី Covid-19 អ្នកសម្អាតបន្ទប់ត្រូវពាក់សម្លៀកបំពាក់សុវត្ថិភាព ដោយពាក់មួកប្លាស្ទិក វ៉ែនតាធំ (វ៉ែនតាកញ្ជក់ថ្លាធំ) ម៉ាស់ អៀមការពារសម្លៀកបំពាក់ និងស្បែងកជើងវែង។ បរិក្ខារផ្គត់ផ្គង់សម្អាតស្រាប់បន្ទប់គួរប្រើប្រាស់ថ្នាំសម្អាតដែលមានការណែនាំ ពីក្រសួងសុខាភិបាលត្រឹមត្រូវ។

ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោមនេះ៖

អត្ថបទ៖ វិបុត្រ