ពាន​ UCL៖ Real និង​ Barca សុទ្ធ​តែ​ធ្លាប់​រង​គ្រោះ​ ៤-០ ជើង​ទី​ពីរ​នៅ​ Anfield

  • 2020-02-19 03:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​រង​បរាជ័យ​ ១​-០ ក្នុង​ការ​ប្រកួត​ Champions League វគ្គ​១៦​ក្រុម​ ជើង​ទី​មួយ​ ក្រោម​ថ្វី​ជើង​ Atletico Madrid កាល​ពី​យប់​មិញ។​

Gerrard អបអរក្រោយស៊ុតចូល Real Madrid ក្នុង​ឆ្នាំ២០០៩

ជ័យ​ជម្នះ​លើ​ក្រុម​ការពារ​តំណែង​ជើង​ឯក​គឺ​ជា​ដើម​ទុន​យ៉ាង​សំខាន់​របស់​ Atletico ក្នុង​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។​ យ៉ាង​ណា​មុន​សម្រេច​ក្ដី​ស្រមៃ​ក្រុម​ជើង​ខ្លាំង​មក​ពី​ទីក្រុង​ម៉ាឌ្រីដ​មួយ​នេះ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ជើង​ទី​ពីរ​នៅ​ Anfield ដែល​មាន​ប្រវត្តិ​ធ្លាប់​កប់​សាកសព​ក្រុម​អេស្ប៉ាញ​ជា​ច្រើន។​

Anfield ត្រូវ​​គេ​ស្គាល់​ថា​ជា​សំបុក​ដ៏​រឹង​មាំ​របស់​ហង្ស​ក្រហម​ធ្លាប់​ទម្លាក់​ក្រុម​ខ្លាំង​រាប់​មិន​អស់​​មក​ពី​អ៊ីតាលី, បារាំង,​ អាល្លឺម៉ង់​ រាល់​លើក​ដែល​ការ​ប្រកួត​ជើង​ទី​ពីរ​ធ្វើ​ឡើង​នៅ​ទីនោះ​។​ Real Madrid ក្នុង​​ឆ្នាំ​២០០៩​ ធ្លាប់​មាន​ប្រវត្តិ​ចាញ់​​ ៤-០ ហើយ​ ឆ្នាំ​ទៅ​ Barcelona ដែល​ឈ្នះ​ជើង​ទី​មួយ​ ៣-០ នោះ​បាន​ចាញ់​ ៤-០ វិញ​សម្រាប់​ជើង​ទី​ពីរ​នៅ Anfield៕ ​

អត្ថបទ៖ សៀនហួរ