Apple នឹងប្រារព្ធកម្មវិធីពិសេសថ្ងៃ ៣១ ខែមីនា ប្រកាសចេញទូរសព្ទតម្លៃ ៣៩៩ដុល្លារ

  • 2020-02-19 03:44:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​គេ​បាន​ឮ​ច្រើន​ដង​មក​ហើយ​អំពី iPhone 9 ឬ iPhone SE 2 ដែល​រំពឹង​ថា​នឹង​ប្រកាស​ចេញ​នៅ​ពាក់​កណ្ដាល​ខែ​មីនា​ខាង​មុខ។ បើ​តាម​ដំណឹង​ចុង​ក្រោយ​ អះអាង​ថា​កម្មវិធី​ត្រូវ​បាន​អូស​បន្លាយ​ដល់​ថ្ងៃ​ទី ៣១ ខែ​មីនា ជា​មួយ​ការ​លក់​ចេញ​នៅ​ដើម​សប្ដាហ៍​ដំបូង​នៃ​ខែ​មេសា ពោល​នា​ថ្ងៃ​ទី ៣។

កាល​បរិច្ឆេទ​ថ្មី​នេះ​អាច​សម​ទំនង​ ដោយ​សារ​ថ្ងៃ​ទី ៣១ ខែ​មីនា ត្រូវ​នឹង​ថ្ងៃ​អង្គារ ជា​ថ្ងៃ​ដែល Apple តែង​ប្រារព្ធ​កម្មវិធី​ប្រកាស​ចេញ​ផលិតផល​ថ្មី ហើយ​ថ្ងៃ​ទី ៣ ខែ​មេសា​ត្រូវ​នឹង​ថ្ងៃ​សុក្រ ជា​ថ្ងៃ​ដែល​ផលិតផល​ថ្មី​ចេញ​លក់។ មួយ​វិញ​ទៀត​គឺ ពេល​ដែល Apple ប្រកាស​ចេញ iPhone តម្លៃ​ធូរ​លើក​មុន គឺ​នៅ​​អំឡុង​ខែ​មីនា​ដូច​គ្នា។

iPhone 8

​ដំណឹង​ចេញ​ពី​ប្រភព​ជា​ច្រើន​​កន្លង​មក​បាន​អះអាង​ដូច​គ្នា​ថា iPhone តម្លៃ​ធូរ​ស៊េរី​ថ្មី គឺ​មាន​តម្លៃ ៣៩៩ ដុល្លារ ដូច​ស៊េរី​មុន​ដែរ ដោយ​វា​មាន​រូបរាង​ដូច​គ្នា​នឹង iPhone 8, ប្រើ​បន្ទះ​ឈីប A13 ដូច​ត្រកូល iPhone 11 និង​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ​មួយ​ចំនួន​ទៀត ដែល​អាច​ធ្វើ​ឲ្យ​​គូ​ប្រជែង​ព្រឺ​ព្រួច៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង