Hakimi ប្រាប់ហេតុផល២ មិនចង់ទៅ Real Madrid វិញ
- 2020-02-19 07:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hakimi ប្រាប់ហេតុផល២ មិនចង់ទៅ Real Madrid វិញ
ចន្លោះមិនឃើញ
ខ្សែការពារវ័យក្មេង Achraf Hakimi របស់ Dortmund បានប្រាប់ហេតុផល២ មិនច្បាស់ថានឹងត្រឡប់ទៅ Real Madrid វិញទេ ខណៈកិច្ចសន្យាខ្ចីជើង២រដូវកាលជាមួយក្លឹបអាល្លឺម៉ង់ នឹងបញ្ចប់ក្នុងរដូវកាលនេះ។
ហេតុផលទាំង២ របស់កីឡាករសញ្ជាតិម៉ារ៉ុក គឺទី១រូបគេចង់លេងនៅទីនេះ និងទី២ចង់អភិវឌ្ឍខ្លួននៅអាល្លឺម៉ង់ ដ្បិតក្លឹប Dortmund បានផ្ដល់ឱកាសច្រើនដល់រូបគេ។
Hakimi បន្តថា៖ «ក្នុងក្បាលរបស់ខ្ញុំគឺថា ខ្ញុំចង់លេង ខ្ញុំចង់បន្តការអភិវឌ្ឍ។ នៅអាល្លឺម៉ង់ ពួកគេផ្ដល់ឱកាសឱ្យខ្ញុំច្រើន»។
នៅពេលសួរអំពីកិច្ចសន្យាខ្ចីជើង ដែលនឹងបញ្ចប់ក្នុងរដូវកាលនេះ កីឡាករវ័យ២១ឆ្នាំបានឱ្យដឹង អ្វីៗក៏អាចកើតឡើងដែរ ដូច្នេះរង់ចាំមើលទាំងអស់គ្នានៅរដូវក្ដៅ ខែមិថុនាខាងមុខ។
កូនក្រុមរបស់លោក Lucien Favre លេងបានយ៉ាងល្អ និងជួយឱ្យ Dortmund ឈ្នះ PSG ២-១ ជើងទី១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៃពាន Chapions Leagueកាលពីម៉ោង៣ទាបភ្លឺយប់មិញ។
ខ្សែការពារដ៏រឹងមាំ Hakimi បានមកលេងឱ្យក្លឹបអាល្លឺម៉ង់ Dortmund ក្នុងឆ្នាំ២០១៨ ក្នុងកិច្ចសន្យាខ្ចីជើង២រដូវកាល៕