Jose ថា​ស្ថានភាព​របស់ Spurs ពេល​នេះ​ដូច​នៅ​​យ៉រ​ជាន់​ទី​៤ ហ៊ាន​ប្រលែង​ដៃដឹង​តែ​ធ្លាក់​ស្លាប់

  • 2020-02-19 08:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho និយាយ​ថា ស្ថានភាព​របស់ Spurs បច្ចុប្បន្ន​ដូច​នៅ​យ៉រ​ជាន់​ទី​៤ ដូច្នេះ​ត្រូវ​តស៊ូ​ប្រយុទ្ធ​​ដើម្បី​មាន​សង្ឃឹម​នៅ​រដូវ​កាល​នេះ។

Spurs ត្រូវ​ប្រកួត​ជើង​ទី​១ Champions League ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​រាត្រី​នេះ​ទល់​នឹង RB Leipzip ក្នុង​ដី​ខ្លួន​ឯង ខណៈ​កីឡាករ​របស់​ខ្លួន​មួយ​ចំនួន​កំពុង​របួស។ បន្ទាប់​ពី​ឃើញ Son Heung-min ចូល​ក្នុង​បញ្ជី​របួស​ជាមួយ Harry Kane រយៈពេល​វែង អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​ប្រៀបធៀប​ស្ថានភាព​ខ្លួន​​កំពុង​តោង​អគារ​ដើម្បី​រក្សា​ជីវិត។

Mourinho បាន​និយាយ​ថា៖ “ពេល​នេះ​ពួក​​យើង​​កំពុង​តោង​យ៉រ​នៅ​ជាន់​ទី​៤ ហើយ​ពួក​យើង​មាន​ជម្រើស​២។ ទី​មួយ សម្រេច​ចិត្ត​បោះបង់ និង​ធ្លាក់​ស្លាប់ ព្រោះ​​វា​ជា​ជាន់​ទី​៤។ វិធី​មួយ​ទៀត​​​គឺ​ត្រូវ​បន្ត​ប្រយុទ្ធ​ជាមួយ​អ្វី​ដែល​យើង​មាន។​ គ្មាន​ជណ្ដើរ​ តែ​យើង​មាន​ដៃ”។

Mourinho ជឿជាក់​​ថា ស្ថានភាព​របួស​របស់ Spurs គឺ​មិន​អាច​អាក្រក់​ជាង​នេះ​ទៀត​ទេ។ Son ត្រូវ​សម្រាក​រហូត​ចប់​រដូវ​កាល បន្ទាប់​ពី​មាន​បញ្ហា​បាក់​ដៃ​កាល​ពី​លេង​ជំនួប​យក​ឈ្នះ Aston Villa ៣-២ ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ