អតីតប្រធានាធិបតីកូរ៉េ ទទួលទោសជាប់ពន្ធនាគារ ១៧ឆ្នាំ ក្រោយចាញ់​ឧទ្ធរណ៍​

  • 2020-02-20 02:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ម្យុង​បាក់ ត្រូវបាន​នាំ​ទៅកាន់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ពុធ​ទី​១៩​កុម្ភៈ ដើម្បី​ចាប់ផ្តើម​បំពេញ​ទោស​ជាប់គុក​១៧​ឆ្នាំ​​ចំពោះ​ទោស​ទទួល​សំណូក​និង​លួច​បន្លំ​ប្រាក់ បន្ទាប់ពី​លោក​ចាញ់​បណ្តឹងឧទ្ធរណ៍​។​

​លី ប្រធានាធិបតី​កូរ៉េខាងត្បូង​ពី​ឆ្នាំ​២០០៨​ដល់​២០១៣ ត្រូវបាន​នាំចូល​ពន្ធនាគារ​មួយ​រយៈពេល​ខ្លី​នៅ​ឆ្នាំ​២០១៨ ក្រោយ​ត្រូវ​បាន​កាត់ទោស​អោយ​ជាប់គុក​១៥​ឆ្នាំ​និង​ពិន័យ​ប្រាក់​១៣​ពាន់​លាន​វ៉ុន​(១១​លាន​ដុល្លារ​) តែ​លោក​បាន​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​ដើម្បី​រង់ចាំ​ឧទ្ធរណ៍​។​ ​លោក​ជាប់ចោទ​ពី​បទ​បង្កើត​មូលនិធិ​សម្ងាត់​ខាង​នយោបាយ​រាប់សិប​លាន​ដុល្លារ និង​ទទួល​សំណូក​ពី​ក្រុមហ៊ុន​Samsung Electronics​ជា​ថ្នូរ​នឹង​ការលើកលែង​​ទោស​ពី​ប្រធានាធិបតី​ដល់​ប្រធាន​ក្រុមហ៊ុន ដែល​ជាប់គុក​ចំពោះ​ការ​គ​ចវេស​ពន្ធ​។​

​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ពុធ តុលាការ​សង្កាត់​ក្រុង​សេ​អ៊ូ​ល បាន​បញ្ជា​អោយ​ដាក់ទោស​កាន់តែ​ធ្ងន់ គឺ​បន្ថែម​ការជាប់គុក​ពី​១៥​ទៅ​១៧​ឆ្នាំ ដោយសារតែ​លោក​លី​មិន​​បានបង្ហាញ​ការសោកស្តាយ ឬ​អារម្មណ៍​ទទួលខុសត្រូវ​ចំពោះ​កំហុស​របស់​លោក​៕

ប្រភព ៖ rasmeinews