Tesla អាចកើបបានជាង ៥០លានដុល្លារ ពីអ្នកកក់ឡានភីកអាប់ Cybertruck
- 2020-02-20 02:23:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tesla អាចកើបបានជាង ៥០លានដុល្លារ ពីអ្នកកក់ឡានភីកអាប់ Cybertruck
ចន្លោះមិនឃើញ
កាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ ចំនួនអ្នកកុម្ម៉ង់ទិញរថយន្ត Tesla Cybertruck គឺមានជាង ២០ ម៉ឺនគ្រឿង។ បើតាមតួលេខវិភាគចុងក្រោយ គឺមានមនុស្សជាងកន្លះលាននាក់ ចាប់អារម្មណ៍នឹងរថយន្តភីកអាប់អគ្គិសនីនេះ។
បើតាមការវិភាគរបស់ Cybertruck Owners Club បង្ហាញថាក្រុមហ៊ុនរបស់លោក Elon Musk អាចប្រមូលនូវចំនួនកុម្ម៉ង់ទិញបាន ៥៣៥ ០០០ គ្រឿង គិតត្រឹមថ្ងៃទី ១៨ ខែកុម្ភៈ។ បើគិតលើថ្លៃកក់ ១០០ ដុល្លារក្នុងមួយគ្រឿង នេះមានន័យថា Tesla អាចប្រមូលលុយបានជាង ៥៣,៥ លានដុល្លារ។
តាមតួលេខនៃការកុម្ម៉ង់ទិញរថយន្ត Cybertruck នាពេលនេះ បង្ហាញថាមានមនុស្សជាច្រើនចាប់អារម្មណ៍នឹងរថយន្តភីកអាប់អគ្គិសនីនេះ ទោះបីជាមួយចំនួនធំមិនបានឃើញវាផ្ទាល់ភ្នែកក៏ដោយ៕