Mourinho ថា Spurs លេង​យប់​មិញ​​ដូច ចូល​ប្រយុទ្ធ​កាន់​កាំភ្លើង​​គ្មាន​គ្រាប់​បាញ់

  • 2020-02-20 02:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​របស់​ Spurs ចាញ់ RB Leipzig ១-០ កាល​ពី​យប់​មិញ​ដូច​ជា​ការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​កាន់​កាំភ្លើង​គ្មាន​គ្រាប់​អញ្ចឹង។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ចាត់​ការ Jose Mourinho បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​​ដោយ​សារ​កីឡាករ​ល្អ​ៗ​របួស​អស់។

​ប្រកួត​កាល​ពី​យប់​មិញ Spurs លេង​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ Harry Kane និង Son Heung-min ខណៈ​ដែល Erik Lamela និង Tanguy Ndombele ត្រូវ​រង​ចាំ​ដល់​នាទី​៦៤​ទើប​បាន​លេង។

ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Mourinho បាន​និយាយ​ថា៖ “​ពួក​យើង​ពិត​ជា​មាន​បញ្ហា​មែន។ ប្រសិន​បើ​មាន​ការ​ប្រកួត​តែ​នៅ Champions League គឺ​វា​គ្មាន​បញ្ហា​ទេ ប៉ុន្តែ​ពួក​យើង​ត្រូវ​លេង FA Cup និង Premier League ទៀត"។ បរាជ័យ​របស់ Spurs គឺ​ដោយ​សារ​គ្រាប់​បាល់​តែ​មួយ​គ្រាប់​គត់​​របស់​ខ្សែ​ប្រយុទ្ធ​ Timo Werner ដោយ​បាល់​ប៉េណាល់​ទី។

សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​ក្នុង​ទឹក​ដី​ប្រទេស​អាល្លឺម៉ង់​​នៅ​ថ្ងៃ​ទី ១០ ខែ មីនា Spurs​ ត្រូវ​ធ្វើ​ការ​ធ្ងន់​​គឺ​ត្រូវ​រក​គ្រាប់​ឲ្យ​​បាន​ច្រើន​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ