មកមើល រូបសំណាក់ព្រះពុទ្ធខ្ពស់ជាងគេកំពុងសង់នៅបាងកក ត្រៀមបង្ហើយចុងឆ្នាំនេះ

  • 2020-02-20 06:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សំណាក់​ព្រះ​ពុទ្ធ​ធំ​បំផុត​មួយ​ដែល​កំពុង​សាងសង់​នៅ​ភាគ​ខាង​លិច​ទីក្រុង​បាងកក នឹង​ក្លាយ​ជា​រូបសំណាក់ខ្ពស់ជាង​គេ​បំផុត​ក្នុង​ទីក្រុង​ក្រោយ​បញ្ចប់​ការ​សាងសង់​នា​ចុង​ឆ្នាំ​នេះ។

រូប​សំណាក់​កម្ពស់ ៦៩​ម៉ែត្រ​ដែល​ស្មើ​នឹង​អគារ ២០​ជាន់ កំពុង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន Dhammakaya នៅ​ឯ​វត្ត Paknam Bhasicharoen។ រូប​សំណាក់​ព្រះ​ពុទ្ធ​គង់​សមាធិ​នេះ ត្រូវ​បាន​សាងសង់​ឡើង​ពី​ស្ពាន់​ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាន ១លាន​បាត (ជាង ៣ម៉ឺន​ដុល្លារ)។ យោង​តាម​អ្នក​នាំ​ពាក្យ​ឲ្យ​ដឹង​ថា ទឹក​ប្រាក់​សម្រាប់​ការ​សាងសង់​ភាគ​ច្រើន​បាន​មក​ពី​ការ​បរិច្ចាគ​របស់​ពលរដ្ឋ​ក្នុង​តំបន់។

តាម​គម្រោង ការ​សាងសង់​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ខែ​កក្កដា​ខាង​មុខ ហើយ​ក្លាយ​ជា​រូបសំណាក់​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ទីក្រុង​បាងកក ជំនួស​ឲ្យ​រូប​សំណាក់​បច្ចុប្បន្ន​ដែល​មាន​កម្ពស់ ៣២​ម៉ែត្រ​ស្ថិត​ក្នុង​វត្ត Indraviharn។ យ៉ាង​ណា​រូប​សំណាក់​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ថៃ គឺ​មាន​កម្ពស់ ៩២​ម៉ែត្រ​ស្ថិត​ក្នុង​ខេត្ត Ang Thong៕

ប្រភព៖ khaosod   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម