សម្ដេចក្រឡាហោម ស ខេង ៖ អភិបាលខេត្តទាំងអស់ មិនត្រូវចាត់ទុកខ្លួនជាអង្គភាពចំណុះឱ្យតែក្រសួងមហាផ្ទៃនោះទេ

  • 2020-02-20 08:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា អភិបាលខេត្តទាំងអស់មិនត្រូវចាត់ទុកខ្លួនជាខ្សែបណ្តោយ ឬជាអង្គភាពចំណុះឱ្យតែក្រសួងមហាផ្ទៃនោះឡើយ ដែលចំណុចនេះ មិនត្រូវទៅនឹងច្បាប់ដែលចែងនាពេលកន្លងមកនោះទេ។

ក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ ឆ្នាំ២០១៩ នាស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អភិបាលខេត្តនីមួយៗត្រូវធ្វើជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាពិសេស អភិបាលខេត្ត ត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធនានា។

សម្ដេចក្រឡាហោម បន្ដថា អភិបាលខេត្ត ត្រូវទទួលជួបរដ្ឋមន្ដ្រី ពីព្រោះរដ្ឋមន្ដ្រីជាតំណាងរាជរដ្ឋាភិបាលទៅលើវិស័យទាំងអស់។ សម្ដេច បន្ថែមថា នៅក្នុងតួនាទីជាតំណាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ននានា អភិបាលខេត្តត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ដើម្បីឲ្យការងារទាំងនោះប្រកបដោយភាពរលូន។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកដែរថា អភិបាលខេត្តនីមួយៗ មានសិទ្ធិគ្រប់គ្រងកិច្ចការទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លើសពីនេះទៀត អភិបាលខេត្ត ត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងមានគណ់នេយ្យភាពចំពោះរាជរដ្ឋាភិបាល៕

គេហទំព័រ៖ ក្រសួងមហាផ្ទៃ

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទពេញនិយម
អត្ថបទថ្មី