អ្នកប្រើ Samsung កុំឆ្ងល់ប្រសិនឃើញ Notification ចម្លែកមួយ

  • 2020-02-20 08:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ Samsung Galaxy ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក បាន​រាយការណ៍​ថា​ទទួល​បាន​នូវ​ Notification ចម្លែក​មួយ​ពី "Find My Mobile”។ ក្នុង​ Notification គឺ​មាន​តែ​​លេខ "១" ហើយ​ពេល​ចុច​ទៅ​គឺ​បាត់​តែ​ម្ដង។

ខណៈ​ដែល​ Samsung មិន​ទាន់​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​នៅ​ឡើយ​នោះ Notification នេះ​ទំនង​ជា​បាន​ផ្ញើ​ចេញ​ដោយ​អចេតនា ស្រដៀង​ពេល​ដែល OnePlus ផ្ញើ​ Notification ជា​ភាសា​ចិន​ទៅ​កាន់​អ្នក​ប្រើ OnePlus 7 Pro កាល​ពី​ឆ្នាំ​មុន​ដែរ។

ក្រៅ​តែ​ពី​ស្មាតហ្វូន Samsung ជំនាន់​ចុង​ក្រោយ ដូច​ជា​ Galaxy Z Flip និង Galaxy Note10 ជា​ដើម​នោះ អ្នក​ប្រើ​ប្រាស់​ Galaxy S, Galaxy A និង Galaxy J មួយ​ចំនួន​ក៏​ទទួល​បាន​សារ​នេះ​ដែរ។ វា​ចម្លែក​ព្រោះ​ថា​ពួក​គេ​មិន​មាន​កម្មវិធី "Find My Mobile” របស់ Samsung លើ​ទូរសព្ទ​របស់​ពួក​គេ​នោះ​ឡើយ៕​

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម