ជួយដាក់ពិន្ទុ! នេះអាចជារូបរាង Google Pixel 5 XL

  • 2020-02-21 01:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព Render ថ្មី​នៃ Google Pixel 5 XL ត្រូវ​បាន​ផ្ដល់​ដោយ​ Jon Prosser។ វា​បាន​បង្ហាញ​អំពី​រូបរាង​ខាង​មុខ​ និង​រូបរាង​ខាង​ក្រោយ​នៃ​ស្មាតហ្វូន Google ជំនាន់​ថ្មី។

រូបភាព Render គឺ​ទទួល​បាន​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​ ដែល​វា​បង្កើត​ឡើង​ផ្អែក​តាម​​គំនូសព្រាង​ 3D CAD សម្រាប់​ Prototype (ផលិត​តេស្ត) ចំនួន​ ១ ក្នុង​ចំណោម Prototype ទាំង​បី​នៃ​ស្មាតហ្វូន។ ជា​ទូទៅ Google មាន​ក្រុម​ការងារ​ជា​ច្រើន ដែល​ធ្វើ​ការ​ដាច់​ពី​គ្នា​លើ​ការ​ឌីហ្សាញ ដោយ​ការ​​សម្រេច​លើ​ការ​ឌីហ្សាញ​ចុង​ក្រោយ​មួយ​​គឺ​ធ្វើ​ឡើង​ក្នុង​ខែ​មេសា ឬ​ខែ​ឧសភា ដែល​នេះ​មាន​ន័យ​ថា​មាន​ Prototype ខ្លះ​អាច​ត្រូវ​ជម្រុះ​ចោល។

យុទ្ធសាស្ត្រ​នេះ​គឺ​ធម្មតា​ទៅ​ហើយ​​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន។ ជាក់​ស្ដែង​ដូច​ជា​ឆ្នាំ​មុន​​ដោយ​បាន​ដំណឹង​ពី Steve Hemmerstoffer ក្រុមហ៊ុន​ Apple មាន​​ការ​ឌីហ្សាញ iPhone 11 Pro ពីរ​ប្រភេទ​ខុស​គ្នា មុន​សម្រេច​រើស​យក​ការ​ឌីហ្សាញ​នា​ពេល​បច្ចុប្បន្ន​នេះ។

ប្រសិន​បើ Google សម្រេច​ជ្រើស​យក​ Prototype ខាង​លើ​ វា​នឹង​ជា​ការ​ផ្លាស់​ប្ដូរ​រូបរាង​ធំ​មួយ​ទៀត។ ដង្គុំ​កាមេរ៉ា​រាង​បួន​ជ្រុង​ដែល​មាន​លើ Google Pixel 4 នឹង​ត្រូវ​ជំនួស​ដោយ​កាមេរ៉ា​​​​មូល​ទ្រវែង​នៅ​ចំ​កណ្ដាល ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​លើ​ស្មាតហ្វូន Google។

​គេ​នឹង​អាច​ដឹង​ដំណឹង​ច្បាស់​ការណ៍​អំពី Google Pixel 5 XL ​នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ ពេល​ដែល​វា​ប្រកាស​ចេញ​ជា​មួយ Google Pixel 5។ មុន​ការ​ប្រកាស​ចេញ​នេះ គេ​រំពឹង​ថា​មាន​​នូវ​ត្រកូល​​ Google Pixel 4a ដែល​អាច​បង្ហាញ​មុខ​នា​ដើម​ខែ​ឧសភា​៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម