សល់ចំហាយ! Messi នៅ​ក្ដៅ​ស្លឹក​ត្រចៀក ពេល​រំលឹក​រឿង​​ជាមួយ Abidal ​

  • 2020-02-21 03:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi ​ចាប់​ផ្ដើម​មិន​សប្បាយ​ចិត្ត​ភ្លាម ​នៅ​ពេល​គេ​សួរ​ពី​រឿង​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ប្រធាន​ផ្នែក​បច្ចេកទេស Abidal ​កាល​ពី​ពេល​កន្លង​ទៅ។

​Abidal ​បាន​និយាយ​ថា​ការ​បណ្ដេញ​លោក Valverde ​ចេញ​ពី​តំណែង ​គឺ​ជា​រឿង​បណ្ដាល​មក​ពី​កីឡាករ ​ដែល​មិន​ស្ដាប់​ការ​ណែ​នាំ​របស់​អ្នក​ចាត់ការ។ ខណៈ​ដែល​លោក​ក៏​បាន​បង្ហើប​ទៀត​ថា ​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ក្នុង​ក្រុម​កើត​ចេញ​ពី​កីឡាករ Lionel Messi ​។

ចំពោះ​រឿង​នេះ​ដែរ ​Messi ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ដឹង​ថា​អ្វី​ដែល​បាន​ឆ្លង​កាត់​ខួរ​ក្បាល​គាត់ ដើម្បី​និយាយ​ពាក្យ​ទាំង​នោះ​ទេ។ ខ្ញុំ​តប​ទៅ​វិញ ​ព្រោះ​ខ្ញុំ​គិត​ថា​មាន​គេ​វាយ​ប្រហារ​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​កំពុង​វាយ​ប្រហារ​មក​លើ​កីឡាករ។ ​មាន​រឿង​ជា​ច្រើន ​និយាយ​ពី​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ​ទាំង​អស់​នោះ​ថា ​ខ្ញុំ​មាន​សិទ្ធិ​ខ្លាំង​ក្នុង​ការ​សម្រេច​ចិត្ត។ ​ខ្ញុំ​អាច​ប្រាប់​និង​បញ្ជា​ទៅ​ក្លឹប​បាន ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ។ ខ្ញុំ​អាច​ផ្ដល់​យោបល់​ទៅ​ក្លឹប​បាន ​ហើយ​កីឡាករ​ដទៃ​ទៀត​ក៏​អាច​ធ្វើ​បាន។ ​មាន​រឿង​ជា​ច្រើន ដែល​ក្លឹប​ក៏​មិន​បាន​ធ្វើ​តាម​យោបល់​របស់​យើង​ដែរ”។

និយាយ​ពី​ការ​ចាកចេញ​ពី​ក្រុម Barcelona ​វិញ ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន ​បាន​បង្ហើប​ថា​ខ្លួន​នៅ Barcelona ​ច្រើន​ជាង​ស្រុក​កំណើត​របស់​ខ្លួន​ទៅ​ទៀត។ ​រូបគេ​មិន​មាន​បំណង​ចង់​ចាកចេញ​ពី​ក្លឹប​ឡើយ ​បើ​ទោះ​ជា​រាល់​ឆ្នាំ​មាន​ក្លឹប​ជា​ច្រើន​បាន​ទាក់ទង​និង​ផ្ដល់​តម្លៃ​ខ្លួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម