ម៉ាអេម! ឈប់សម្រាកឆ្នាំថ្មី ដើរលេងនៅអាស៊ី ៣កន្លែងនេះដឹងតែលង់ស្នេហ៍ដកចិត្តមិនរួច

  • 2020-02-24 02:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងមកដល់នៅប៉ុន្មានសប្ដាហ៍ខាងមុខ ទាំងអស់គ្នាក៏មិនគួរខកខានរៀបចំគម្រោងដំណើរកម្សាន្តជួបជុំជាគ្រួសារ មិត្តភក្ដិ ឬមនុស្សជាទីស្រឡាញ់ដែរ។

ប្រសិនបើអ្នកមិនទាន់ដឹងថាគួរទៅដើរលេងក្រៅប្រទេសនៅទីណាឲ្យសប្បាយចិត្ត ប្លែកភ្នែក ប្លែកអារម្មណ៍ និងមិនសូវចុះលុយនោះ យើងខ្ញុំសូមណែនាំ ពីរប្រទេសក្នុងតំបន់អាស៊ាន ដែលមានទេសភាពស្រស់ស្អាតខ្លាំង ចំណាយលុយតិច តែសប្បាយខប់ៗ។

ប្រទេសវៀតណាម អាចជាជម្រើសល្អមួយ ព្រោះមិនថាជាធម្មជាតិ សួនផ្កា ភ្នំ ព្រៃប្រឹក្សា ទឹកជ្រោះជ្រលង ឆ្នេរសមុទ្រ និងព្រិលទឹកកកឡើយ វៀតណាមមានទាំងអស់ ហើយល្បីស្អាតមិនណយទេ ពិសេស គឺនៅ ទីក្រុងដាណាំង, ក្រុងបុរាណហ៊យអាន ទីក្រុងហាណូយ , សាប៉ា និងហាឡុងបេ។

រីឯកោះមួយរបស់ឥណ្ឌូនេស៊ី ដែល​គេតែង​ហៅថា​ឋានសួគ៌លើដី គឺកោះបាលី ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញក្នុងពិភពលោកដោយមានព្រៃឈើ, ភ្នំភ្លើង, វាលស្រែជាថ្នាក់ៗតាមជម្រាលភ្នំ, ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងផ្កាថ្ម ។ ក្រៅពីសម្បត្តិធម្មជាតិទាំងនេះ កោះបាលីក៏មានទីតាំងសាសនាផ្សេងៗដូចជាប្រាសាទ Uluwatu, Ulun Danu និង Besakih ផងដែរ ដែលទាក់ទាញភ្ញៀវទេសចរទៅទស្សនា និងថតរូបកម្សាន្ដ។

ចាប់អារម្មណ៍ទេ? ចាំអីទៀត ទាន់ឥលូវពេលវេលាល្អមកដល់ហើយ ក្រុមហ៊ុនទេសចរណ៍ MSK មានកញ្ចប់ដំណើរកម្សាន្តនាថ្ងៃចូលឆ្នាំខ្មែរ ជាមួយការបញ្ចុះតម្លៃពិសេសសម្រាប់ ១០នាក់ដំបូង ដូចជា ៖

ទី១៖ ទីក្រុងហាណូយ-ហាឡុងបេ-សាប៉ា រយៈពេល ៥ថ្ងៃ ដែលមានសកម្មភាពកម្សាន្តដូចជា ៖

  • ជិះទូកលើសមុទ្រហាទ្បុង
  • ទៅទស្សនាផ្នូរហូជីមិញ វិហារសសរមួយ ព្រំដែនវៀតណាម-ចិន
  • ជិះកន្ត្រកខ្សែកាបទ្បើងកំពូលភ្នំ
  • ឡើងកំពូលភ្នំហ្វាន់ស៊ីផានកម្ពស់ជាង ៣០០០ម៉ែត្រ

ថ្ងៃចេញដំណើរ៖ ថ្ងៃទី ១២ និង ទី១៣ ខែមេសា ឆ្នាំ២០២០

ទី២៖ ទីក្រុងដាណាំង- ក្រុងបុរាណហ៊យអាន ទៅរយៈពេល ៤ថ្ងៃ ដែលមានសកម្មភាពកម្សាន្តដូចជា៖

  • ទស្សនាស្ពានមាសបាតដៃ ដែលជាកន្លែងទេសចរណ៍ដែលមានប្រជាប្រិយភាពបំផុត
  • ជិះកន្ត្រកឡើងភ្នំគយគន់​ទេសភាពដ៏ស្រស់ស្អាត
  • សួនកម្សាន្តហ្វាន់់តាស៊ីផាក
  • ទស្សនាភូមិបុរាណដែលសាងសង់បែបបារាំង
  • ញ៉ាំអាហារមួយសេរី ដែលមានរសជាតិឈ្ងុយឆ្ងាញ់នៅលើភ្នំបាណា
  • ទស្សនាវត្តលីញអ៊ុង ដែលមានរូបសំណាក់ព្រះម៉ែគង់ស៊ីអ៊ីមកំពស់ ៦៧ម៉ែត្រ
  • ទស្សនាទីក្រុងហ៊យអាន ដែលជាទីក្រុងប្រវត្តិសាស្ត្រនាសតវត្សទី ១៦-១៨ និងតំបន់ទេសចរណ៍ជាច្រើនទៀត។

ថ្ងៃចេញដំណើរ៖ ថ្ងៃទី ១២ និង ទី១៣ ខែមេសា ឆ្នាំ២០២០

ទី៣៖ ដំណើរកម្សាន្ដទៅកាន់ កោះបាលី ៥ថ្ងៃ លក្ខណៈពិសេសនៃដំណើរកម្សាន្ដនេះរួមមាន ៖

  • ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃការដាំស្រូវជាថ្នាក់ៗតាមជម្រាល​ភ្នំ
  • ទស្សនាការរស់នៅបែបបុរាណ និង​ការដាំដំណាំកាហ្វេ
  • ទស្សនាបឹង និងប្រាសាទអ៊ូលន់ដានូនដ៍ស្រស់ស្អាតនៃកោះបាលី
  • សួនច្បារបូតានិខល
  • ប្រាសាទតាំណាំលត និងទិដ្ឋភាពថ្ងៃរៀបលិច
  • ទស្សនាឆ្នេរសមុទ្រប៉ានដាវ៉ា
  • ជ្រលងជ្រោះអ៊ូលូវ៉ាទូ និងទិដ្ឋភាពថ្ងៃលិច

ចេញដំណើរ ៖ ថ្ងៃ ទី ១៣ ខែមេសា ឆ្នាំ ២០២០

ចាប់អារម្មណ៍ក្នុងការធ្វើដំណើរកម្សាន្តទៅប្រទេសណាមួយក្នុងចំណោមទាំងពីរនេះ លោកអ្នកអាចទំនាក់ទំនងទៅខាងក្រុមហ៊ុនទេសចរណ៍ MSK Travel

រួសរាន់ឡើយ! សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ៖

  • Cellcard ៖ 012 38 59 59
  • Smart ៖ 096 22 31 731
  • Metfone ៖ 088 9 755 866
  • Office ៖ 023 21 39 39 ៕

ដើម្បី​ងាយ​ស្រួល​សម្រេច​ចិត្ត តោះ! មើល​រូបទេស​ភាព​ស្អាត នៅ​តំបន់​ទេសចរណ៍​ទាំង ៣ នេះ​​សិន​ទៅ ៖

ជិះទូកលើសមុទ្រហាទ្បុង នៅ វៀតណាម

ទេសភាពវាលស្រែតាមជម្រាលភ្នំ នៅ សាប៉ា វៀតណាម

កំពូលភ្នំហ្វាន់ស៊ីផានកម្ពស់ជាង ៣០០០ម៉ែត្រ នៅ វៀតណាម

ស្ពានមាសបាតដៃ នៅ ដាណាង វៀតណាម

ជិះកន្ត្រកឡើងភ្នំ Bana Hill resort នៅដាណាង វៀតណាម

ទីក្រុងបុរាណ ហ៊យអាន នៅវៀតណាម

ប្រាសាទ Ulun Danu នៅបាលី

ប្រាសាទ ដែលនៅបឹងនេះ ត្រូវបានសាងសង់ឡើងដើម្បីជាការគោរពដល់ Dewi Danu ដែលជាអាទិទេពនៃបឹងដែលត្រូវបានបង្កើតឡើងដោយការផ្ទុះភ្នំភ្លើងកាលពី ៣០ ០០០ ឆ្នាំមុន។ ប្រាសាទហិណ្ឌូដ៏ពិសិដ្ឋនេះ ត្រូវបានគេចូលចិត្តទៅទស្សនាបំផុតនៅពេលព្រឹកព្រលឹមដោយសារអាកាសធាតុត្រជាក់។ លើសពីនេះទៀត ភ្ញៀវទេសចរក៏អាចជួលទូកកាណូ (Canoe) និងទូកអុំលើបឹងដើម្បីគយគន់កន្លែងសក្ការបូជានេះផងដែរ។

ប្រាសាទ Tanah Lot នៅបាលី

ប្រាសាទ Tanah Lot គឺជាកន្លែងទេសចរដ៏សំខាន់បំផុតមួយរបស់កោះបាលីដែលល្បីល្បាញដោយសារស្ថិតជាជាប់សមុទ្រ អមជាមួយទេសភាពពេលថ្ងៃលិចដ៏ស្រស់ត្រកាល។ ទីសក្ការៈបូជាហិណ្ឌូបុរាណនេះ បានព័ទ្ធជុំវិញដោយទឹកសមុទ្រដែលមានរលកបោកបក់ឥតឈប់ឈរ។

សួនបូតានិក (Botanic Garden) នៅបាលី

សួនបូតានិកដ៏ធំបំផុតប្រចាំកោះបាលី គ្របដណ្ដប់លើផ្ទៃដីជាង ១៥៧ហិចតា ស្ថិតនៅតំបន់ត្រជាក់នៃភ្នំ Bedugul កម្ពស់ ១ ៣០០ម៉ែត្របើធៀបនឹងនីវ៉ូទឹកសមុទ្រ។ ភ្ញៀវទេសចរ អាចគយគន់ផ្កាអ័រគីដេព្រៃ, បណ្ដុំផ្កា begonia ធំជាងគេបំផុតនៅលើពិភពលោក, ផ្លូវទៅកាន់ព្រៃទឹកភ្លៀង, ប្រភេទដើមប្ញស្សី និងផ្កាច្រើនទៀត។

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី