ងាយៗ អាចឈ្នះទៅមើលកីឡាអូឡាំពិកនៅជប៉ុនផ្ទាល់ភ្នែកហើយ បើមានកាតវីសាស្ថាបនា
- 2020-02-21 09:58:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ អាចឈ្នះទៅមើលកីឡាអូឡាំពិកនៅជប៉ុនផ្ទាល់ភ្នែកហើយ បើមានកាតវីសាស្ថាបនា
ចន្លោះមិនឃើញ
កីឡាអូឡាំពិករដូវក្ដៅឆ្នាំ ២០២០ ត្រូវបានគេដឹងថានឹងប្រារព្ធឡើងយ៉ាងអធិកអធមនៅប្រទេសជប៉ុននាអំឡុងខែកក្កដា រហូតដល់ខែសីហាខាងមុខនេះ។ ក្នុងនោះផងដែរ ធនាគារ ស្ថាបនា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា បានរៀបចំជាការចាប់ឆ្នោតយករង្វាន់ដំណើរកំសាន្ត សម្រាប់អតិថិជនរបស់ខ្លួន ដើម្បីអាចទៅចូលរួមរីករាយទស្សនាព្រឹត្តិការណ៍កីឡាអូឡាំពិកជាប្រវត្តិនេះដោយផ្ទាល់ភ្នែកនៅប្រទេសជប៉ុន។
អ្វីដែលអតិថិជនត្រូវធ្វើ មិនមានអ្វីសាំញាំនោះទេ រាល់ការចំណាយគ្រប់ ៥០០ដុល្លារម្ដង តាមរយៈVisa Card របស់ ធនាគារ ស្ថាបនា អតិថិជននឹងទទួល ឆ្នោត១សន្លឹក ។ អតិថិជន ២រូបនឹងត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោត ដើម្បីទៅចូលរួមទស្សនាកីឡាអូឡាំពិក ប្រទេសជប៉ុនជាមួយនឹងការរ៉ាប់រងចំណាយនៅលើ ធនាគារ ស្ថាបនា មានដូចជា៖
ការចាប់ឆ្នោតនឹងត្រូវធ្វើឡើងនៅទីស្នាក់ការកណ្ដាលធនាគារ ស្ថាបនា នៅថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២០។ អ្នកមានសំណាង ខាងធនាគារនឹងខលទៅប្រាប់តាមរយៈលេខទូរស័ព្ទ និងប្រកាសឈ្មោះនៅលើគណនីបណ្ដាញសង្គមរបស់ធនាគារស្ថាបនា។ ជាមួយគ្នានោះដែរ អតិថិជន ធនាគារ ស្ថាបនា ក៏នឹងទទួលបានរង្វាន់ផ្សេងទៀតរាល់ការចំណាយដោយប្រើប្រាស់កាតវីសាស្ថាបនាដូចជា៖
ចំណាយសរុបត្រឹម ៥០ ដុល្លារអាមេរិក ទទួលបានសៀវភៅ ស្ថាបនា វីសាតូក្យូ ២០២០ មួយក្បាល។
ចំណាយសរុបត្រឹម ៥០០ ដុល្លារអាមេរិក ទទួលបាន Travel Adapter ស្ថាបនា តូក្យូ ២០២០ មួយ។
ចំណាយសរុបត្រឹម ១.៥០០ ដុល្លារអាមេរិក ទទួលបានTravel Organizer សម្រាប់ការធ្វើដំណើរ ស្ថាបនា តូក្យូ ២០២០ មួយ។
ដើម្បីទទួលបានរង្វាន់ លោកអ្នកត្រូវបង្ហាញវិក្កយបត្រ ឬវិក្កយបត្រអេឡិចត្រូនិច ដែលអាចទាញយកពី Sathapana Mobile។
បើមិនទាន់មានកាតវីសានៅធនាគារស្ថាបនា ប្រញាប់ឡើង! អាចទៅបើកបានគ្រប់សាខាធនាគារស្ថាបនាទាំងអស់។
ព័ត៌មានបន្ថែម៖
គេហទំព័រ៖ www.sathapana.com.kh
ទំព័រហ្វេសប៊ុក៖ www.facebook.com/Sathapanabank
លេខទូរស័ព្ទ៖ 023/081 999 010៕