Rooney ស៊ុត​ចូល​១​គ្រាប់​ប៉ុន្តែ​ Derby បាន​ត្រឹម​ស្មើ​ Fulham

  • 2020-02-21 23:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Derby County បាន​ស្មើ​គ្នា​ ១-១ ជាមួយ​ជើង​ខ្លាំង​ Fulham ក្នុង​ការ​ប្រកួត​ Championship ជា​ពាន​លំដាប់​ទី​ពីរ​នៃ​ក្របខ័ណ្ឌ​បាល់ទាត់​អង់គ្លេស​បន្ទាប់​ពី​ Premier League។

ការ​ប្រកួត​សប្ដាហ៍​ទី​៣៤​ ក្រុម​ម្ចាស់​ផ្ទះ​មាន​ឱកាស​នាំ​មុខ​១​គ្រាប់​មុន​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ជើង​ចាស់​ Wayne Rooney ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​នាទី​៥៥​ ប៉ុន្តែ​ត្រូវ​ Mitrovic តាម​ស្មើ​ឲ្យ​ Fulham បាន​វិញ​នៅ​នាទី​៧១។​ ជំនួប​នោះ​ក្រុម​ភ្ញៀវ​ធ្វើ​បាន​ល្អ​ជាង​ទាំង​ឱកាស​គ្រប់​គ្រង​បាល់​ និង​ការ​ស៊ុត។

ក្រុម​ Derby ទំនង​គ្មាន​សង្ឃឹម​ឡើង​មក​លីគ​កំពូល​វិញ​ទេ​នៅ​រដូវ​កាល​ក្រោយ​ បន្ទាប់​ពី​បច្ចុប្បន្ន​ឈរ​លេខ​១២​ក្នុង​តារាង ខណៈ Fulham វិញ​ឈរ​លេខ​៣ ចាញ់​ក្រុម​លេខ​១​ West Brom ៦​ពិន្ទុ​ប៉ុណ្ណោះ​​មាន​លទ្ធភាព​អាច​ប្រជែង​៣​កៅអី ទៅ​ Premier League វិញ​៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ