បង្ហាញ​សម្រស់​តារាស្រី ៦រូប ដែល​មាន​មុខ​ក្នុង​កម្មវិធី Fashion Week នៅអ៊ីតាលី

  • 2020-02-24 03:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​បង្ហាញ​ម៉ូដ​ដ៏​ធំ​ខ្នាត​អន្តរជាតិ​ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ផ្ដោត​ការ​ចាប់អារម្មណ៍​ខ្លាំង​ និង​កាន់​តែ ខ្លាំង​ពេល​ឃើញ​វត្តមាន​ចូលរួម​របស់​តារា​កូរ៉េ​ជា​ច្រើន​នាក់​ដែល​សុទ្ធ​សឹង​ល្បីៗ។

តើ​មាន​អ្នកណា​ខ្លាំង​ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​រៀបចំជា​ពិសេស​នេះ មក​ដឹង​ដូច​ខាងក្រោម៖

១. Lisa (ក្រុម BLACKPINK) Lisa មិន​ដែល​អាក់ខាន​ក្នុង​ការ​ចូលរូម​កម្មវិធី​បែប​នេះ​ទេ ហើយ​ឲ្យ​តែ​ចូលរួម​ម្ដងៗ នាង​តែង​ធ្វើឲ្យ​មហាជន​ផ្ដោត​ការ​តាមដាន​ ពិសេស​លើ​ម៉ូដ​សម្លៀក​បំពាក់ដែល​នាង​ជ្រើស​ស្លៀក​ថ្ងៃ​កម្មវិធី​តែម្ដង។ ដូច​ពេល​នេះជាដើម តារា​ស្រី​ផលិតកម្ម​ YG បាន​ជ្រើស​យក​ឈុត​ពណ៌​មាស រំលេច​កាន់​តែ​ចែង​ចាំង​ និង​លេចធ្លោ​បំផុត។

២. IU

សម្រាប់​ IU ក៏​ស្អាត​ខ្លាំង​ដែរ ជាមួយ​ទឹក​មុខ​បែប​ស្រគត់ស្រគត់​គួរឲ្យ​ស្រឡាញ់ និង​ឈុត​ពណ៌​ផ្កាឈូក​ស្រាល។ វត្តមាន​របស់​នាង​ ពិត​ជា​ធ្វើឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ចាប់​អារម្មណ៍​ប្លែក​រាល់​ដង​ ព្រោះ​សម្រស់​នាង​ពេល​នាង​ ស្រស់​ខ្លាំង​ជាង​រាល់​ដង​ទៅទៀត​ ហើយ​នាង​នៅ​តែ​ក្មេង​មិន​ព្រម​ចាស់​សោះ ទោះ​ឆ្នាំថ្មីអាយុ ២៧​ឆ្នាំ​ក៏ដោយ។

៣. Song Hye Kyo

ងាក​ចូល​ជើង​ចាស់​តារា​សម្ដែង​សម្ដែង​ Song Hye Kyo វិញ​ តែង​មាន​មុខ​ជានិច្ច​សម្រាប់​កម្មវិធី​ម៉ូដ​ខ្នាត​អន្តរជាតិ ដូចនេះ​រឿង​អី​នាង​ត្រូវ​អាក់ខាន​សម្រាប់​កម្មវិធី​ពេល​នេះ។ ប៉ុន្តែ​ចូល​រួម​កម្មវិធី​ដើមឆ្នាំ ២០២០​នេះ​ Hye Kyo ជ្រើស​យក​ការ​ផាត់​មុខ​បែប​សាមញ្ញ ប៉ុន្តែ​នៅ​តែ​ស្អាត​ រាង​នៅ​តែ​ខ្ញង់​ជាមួយ​ឈុត​ខ្មៅ កាបូប​ខ្មៅ ស្បែកជើង​ខ្មៅ។

៤. Han Ye Seul

មាន​ឈ្មោះ​ជា​តារា​ពូកែ​លេង​ម៉ូដ​ក្នុង​ពិភពសិល្បៈ​ ដូចនេះ​សម្រាប់​វត្តមាន​ក្នុង​កម្មវិធី​បែប​នេះ Ye Seul ក៏​មិន​រំលង​ដែរ។ ឈុត​ដែល​នាង​ស្លៀក​មាន​ច្រើន​ចម្រុះ​ពណ៌​ ហើយ​នាង​បន្ថែម​ជាមួយ​នឹង​ការ​តុបតែង​មុខ​ ពិសេស​ត្រង់​ភ្នែក​រំលេច​ពណ៌​ចម្រុះ​តាម​ទៀត​ ធ្វើ​ឲ្យ​ភ្នែក​ជា​ច្រើន​គូសម្លឹង​មើល​នាង​សឹង​មិន​ចង់​ដក​ភ្នែក។

៥. Park Min Young

តារាសម្ដែង​ជាប់​ងារ​ជា​ «លេខ Kim» ឯណេះ​វិញ​ក៏​ស្ថិត​ក្នុង​ចំណោម​តារា​ស្រី​ដែល​មិន​អាច​បាត់​មុខ​ក្នុង​កម្មវិធី​ Fashion Week នេះ​ដែរ។ សម្រស់​ស្រស់​ស្អាត​គ្មាន​ទាស់​របស់​នាង​ ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នកណាៗ​ក៏​ចាប់​អារម្មណ៍​ ទោះ​មិន​ឆើត​ឆាយពេក ប៉ុន្តែ​នាងពិត​ជា​ស្អាត​ខ្លាំង​ ផ្អែក​លើ​សម្រស់​ស្អាត​ស្រាប់។

៦. Chung Ha

តារា​ K-Pop ដែល​កំពុង​ពេញ​ល្បី Chung Ha ក៏​មាន​មុខ​ដែរ គេ​ចាប់​អារម្មណ៍​ថា​ ទោះ​បី​ជា​ទើប​ចេញ​មុខ​ក្នុង​រយៈ​ពេល​ខ្លី តែ​នាង​តែង​ឱកាស​ចូលរួមកម្មវិធី​ម៉ូដ​ជា​ច្រើនជា​បន្តបន្ទាប់។ ជាមួយ​នឹង​ឈុត​ខ្មៅលាយ​ផ្កាឈូក​ ការ​ផាត់មុខ​បែប​ធម្មជាតិ​ ផ្សំជាមួយ​គ្រឿង​អលង្កា​លម្អ​ ធ្វើ​ឲ្យ​សម្រស់​នាង​នៅ​តែ​លេច​ត្រដែត​មិន​មើល​មិន​បាន៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី