ច្បាស់​ការ ១០០%! Hakim Ziyech ចុះ​កុងត្រា៥ឆ្នាំ​ជាមួយ Chelsea ក្នុង​តម្លៃ​នេះ

  • 2020-02-24 05:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ម៉ារ៉ុក Hakim Ziyech បាន​យល់​ព្រម​ចុះកុងត្រា​៥​ឆ្នាំ ជាមួយ​ក្រុម​តោខៀវ Chelsea ហើយ ក្នុង​តម្លៃ​ខ្លួន ៣៣,៥លាន​ផោន។

ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ បាន​​ប្រាប់​ថា រូប​គេ​ពិត​ជា​សប្បាយ​ខ្លាំង​ណាស់ ដែល​បាន​មក​រួមរស់​ជាមួយ​ក្លឹប​ធំ Chelsea ៖«ខ្ញុំ​កំពុង​រងចាំ​នៅ​រដូវកាល​ក្រោយ ហើយ​ខ្ញុំ​សង្ឃឹម​យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ទាំងអស់​គ្នា»។ ​

ចំណែកនាយក​ក្លឹប​តោខៀវ Chelsea លោកស្រី Marina Granovskaia ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ក្លឹប​​ពិតជារីករាយ​ដែល Hakim Ziyech នឹង​ចូល​រួម​​នា​រដូវក្តៅ​​ខាងមុខ។ Ziyech ជា​គោលដៅ​សំខាន់​របស់​ក្លឹប តាំង​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​ កាល​ពី​ខែ​មករា​មក​ម្ល៉េះ។

លោកស្រី​បន្ថែម​ថា ៖«គាត់​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត​​មួយ​នៅ​អឺរ៉ុប​​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដែល​យើង​​មើល​ឃើញគាត់ ពេល​យើង​ប៉ះ Ajax នៅ Champions League។ សូមស្វាគមន៍​មក​កាន់ Stamford Bridge»។

Ziyech គឺជាកីឡាករដំបូងគេបង្អស់ ដែល​ Chelsea បាន​ចុះកុងត្រា ចាប់តាំងពីការហាម​ឃាត់ទិញដូរកីឡាករពួកគេ បានបញ្ចប់នៅដើមឆ្នាំនេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ