តាម​ដាន Top Scorer នៅ Premier League កំពុង​ប្រដេញ​គ្នា​ប្រកៀកប្រកិត

  • 2020-02-24 07:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ Premier League បាន​ឈាន​ដល់​សប្ដាហ៍​ទី​២៧​ហើយ Liverpool កំពុង​ដាច់ពិន្ទុ​ក្រុម​ផ្សេង​ៗ​ឆ្ងាយ​មែនទែន​ជា​បេក្ខភាព​គេ​រំពឹង​នឹង​អាច​លើក​ពាន​រដូវ​កាល​នេះ។ ផ្ទុយ​ពី​តារាង​ពិន្ទុ​ ក្រឡេក​មក​មើល​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​រដូវ​កាល​នេះ​វិញ កំពុង​តែ​ប្រដេញ​គ្នា​ខ្លាំង​។

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang របស់​ Arsenal ឡើង​១៧​គ្រាប់ ស្មើ​គ្នា​ជាមួយ​អ្នក​លេខ​មួយ Jamie Vardy ហើយ បន្ទាប់​ពី​រក​បាន​២​គ្រាប់​បន្ថែម​ ពេល​លេង​ទល់​នឹង Everton កាល​ពី​យប់​មិញ។ ខាង​​ក្រោម​នឹង​បង្ហាញ​​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជា​គេ​នៅ Premier League រដូវ​កាល​នេះ៖

១. Jamie Vardy (Leicester) មាន​១៧​គ្រាប់

២. Pierre-Emerick Aubameyang (Arsenal) មាន​១៧​គ្រាប់

៣. Sergio Aguero (Man City) មាន​១៦​គ្រាប់

៤. Danny Ings (Southampton) មាន​១៥​​គ្រាប់

៥. Mohamed Salah (Liverpool) មាន​១៤​​គ្រាប់

៦. Marcus Rashford (Man Utd) មាន​១៤​​គ្រាប់

៧. Tammy Abraham (Chelsea) មាន​១៣​គ្រាប់

​ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី