កូន​ពៅ​សប្ដាហ៍​ទី​២៧៖​ Liverpool ត្រូវ​ការ​ឈ្នះ​ចាំ​បាច់​លើ​ West Ham

  • 2020-02-24 07:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Anfield ស្វាគមន៍​ West Ham United ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៧​ដែល​ជា​ជំនួប​ចុង​ក្រោយ​គេ​បំផុត​។​

ក្រុម​រហស្សនាម​ហង្ស​ក្រហម​មិន​ដែល​ចាញ់​នោះ​ទេ​សម្រាប់​៧​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​ West Ham ក្នុង​នោះ​ឈ្នះ​៥ និង​ស្មើ​២។​ ​ជើង​ទី​មួយ​នៅ​ទឹកដី​ London Stadium កាល​ណោះ​ Liverpool បាន​យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ​ក្នុង​លទ្ធផល​ ២​ទល់​នឹង​០។​

បើ​អាច​យក​ឈ្នះ​ការ​ប្រកួត​យប់​មិញ​បាន​ក្រុម​លោក​ Jurgen Klopp ត្រូវ​ការ​ឈ្នះ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ Premier League លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ ១៩៩០​មក។​ ក្រៅ​ពី​នោះ​ Liverpool នឹង​ស្មើ​កំណត់ត្រា​ឈ្នះ​១៨​ប្រកួត​ជាប់​គ្នា​នៅ​លីគ​ដែល​បច្ចុប្បន្ន​កាន់កាប់​ដោយ​ Manchester City៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ សៀនហួរ