ក្រេបកាហ្វេប្រណិតក្នុងបរិយាកាសសួនច្បារស្សេនបែបជប៉ុនរបស់ Brown បើកថ្មីលើផ្លូវ ២៧១

  • 2020-02-24 10:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​សហគមន៍នៅតាមបណ្ដោយផ្លូវ ២៧១ បានក្លាយជាតំបន់ពាណិជ្ជកម្ម អាជីវកម្មដ៏មមាញឹក ខណៈគេពុំសូវឃើញមានឡើយ កន្លែងដែលមានបរិយាកាសល្អ សម្រាប់ណាត់ជួបពិភាក្សាគ្នា ឬ ចំណាយពេលសម្រាប់ខ្លួនឯង ដើម្បីបន្ធូរអារម្មណ៍ និងសម្រាកបន្តិចមុននឹងបន្តបំពេញការងារប្រចាំថ្ងៃ។

នេះហើយជាហេតុផលដែលធ្វើឲ្យ ប្រោន សម្រេចចិត្តបើកហាងប្រោនរ៉ូស្តឺរីថ្មីមួយ ជាមួយគោលគំនិតរចនាបែប សួន ស្សេន (Zen Garden) របស់ជប៉ុន ដែលជួយផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ស្ងប់ចិត្ត ជម្រះភាពសៅហ្មង និងបន្ធូរភាពហត់នឿយ។

សាខាប្រោនថ្មីបំផុតនេះ មានឈ្មោះថា ប្រោន រ៉ូស្តឺរី ២៧១ BROWN ROASTERY 271 មើលពីក្រៅ រៀងសាមញ្ញ តែពេលចូលដល់ក្នុង ពិតជាមនោរម្យខ្លាំង ដែលស្ទើរគ្រប់ជ្រុងនៃហាង ត្រូវបានគ្របដណ្ដប់ដោយរុក្ខជាតិបៃតង មិនថាក្នុង និងក្រៅហាង។ រុក្ខជាតិបៃតង ដុំថ្ម និងពិដានដែលរចនាឲ្យមើលទៅដូចផ្ទៃទឹកដែលត្រូវខ្យល់ត្រសៀក អមជាមួយនឹងកាហ្វេឈ្ងុយដ៏ល្អឯករបស់ប្រោន អាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្បើយ និងហាក់បីដូចជាបានសាកថ្មឲ្យខ្លួនឯងឡើងវិញអីចឹង។

បរិយាកាសបែបនេះ មិនត្រឹមតែជួយឲ្យមានកំលាំង សម្រាប់ចាប់ផ្តើមថ្ងៃថ្មី សម្រាប់ការធ្វើការងារ សិក្សា ឬជជែកពិភាក្សារឿងផ្សេងៗនោះទេ នេះក៏អាចជាជំនួយដល់ការផ្តោតអារម្មណ៍កាន់តែល្អប្រសើរ និងបង្កើនការគិតដែលមានប្រសិទ្ធភាព និងគុណភាពជាងមុនថែមទៀត។

ដោយហាងនេះជាហាងប្រភេទរ៉ូស្តឺរីរបស់ប្រោន ដូច្នេះអ្នកអាចក្រេបកាហ្វេដែលឆុងជាមួយវិធីសាស្ត្រ អេសប្រ៊េសូរ ការឆុងជាមួយដំណក់ទឹកកក (Cold drip) និងការឆុងដោយដៃ (Pour Over) អមជាមួយ នំ ម្ហូបឆ្ងាញ់ៗជាច្រើនមុខ និងសេវាកម្មផ្ដល់ចេញពីបេះដូងរបស់បារីស្តារផងដែរ ។

ទីតាំងថ្មីនេះ បើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី ១៤ កុម្ភៈ ហើយបម្រើអតិថិជនជាប្រចាំមិនថាបុណ្យទាន ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក រហូតដល់ ៩:៣០នាទីយប់។

  • ទីតាំង ៖ BROWN ROASTERY 271, Street 271, Boeng Tumpun, Khan Meanchey, Phnom Penh, Cambodia ៕

អត្ថបទ៖ លីដា