ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ពេល​ដឹង Neymar បញ្ចេញ​ឈ្មោះ​កីឡាករ​កំពូល​ទាំង​៥​ក្នុង​ចិត្ត

  • 2020-02-25 03:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Neymar ត្រូវ​បាន​សាកសួរ​​ឲ្យ​បង្ហាញ​ពី​​កំពូល​កីឡាករ​ក្នុង​លោក​​ទាំង​៥​ក្នុង​ចិត្ត​របស់​គេ​​ដោយ​មាន​មក​ពី Barcelona ២​នាក់។

Leonel Messi, Luis Suarez ,ដៃគូ​នៅ PSG កីឡាករ Kylian Mbappe,​ Paul Pogba និង Eden Hazard ជា​កីឡាករ​ទាំង​៥​ស្ថិត​ក្នុង​ចិត្ត​របស់ Neymar។ ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​គេ​មិន​បាន​ឃើញ​ឈ្មោះ​កីឡាករ​ប្រេស៊ីល​មួយ​រូប​ណា​ឡើយ ខណៈ Cristiano Ronaldo ក៏​គ្មាន​ដែរ។

ចំពោះ​កីឡាករ​​ដែល Neymar ប៉ង​ចង់​លេង​ជាមួយ​មាន​ដូច​ជា Romario, Zinedine Zidane, Zlatan Ibrahimovic និង Ronaldo Nazario។ កីឡាករ​វ័យ​២៨​ឆ្នាំ​នឹង​ត្រូវ​ខកខាន​ប្រកួត​ឲ្យ PSG ក្នុង​លីគ​នៅ​សប្ដាហ៍​នេះ បន្ទាប់​ពី​បាន​កាត​ក្រហម​កាល​ពី​ប្រកួត​ជាមួយ Bordeaux៕ ​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម