មើលវីដេអូហាត់រាំនេះហើយ បានដឹងថា Lisa ឆ្លាតយ៉ាងណាពេលចាប់ក្បាច់រាំម្ដងៗ
- 2020-02-25 03:39:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូហាត់រាំនេះហើយ បានដឹងថា Lisa ឆ្លាតយ៉ាងណាពេលចាប់ក្បាច់រាំម្ដងៗ
ចន្លោះមិនឃើញ
គ្រប់ពេលដែលមានមុខ Lisa សមាជិកក្រុម BLACKPINK ឡើងសម្ដែង ឃើញថានាងតែងតែធ្វើឲ្យម្នាក់ចំហមាត់នឹងក្បាច់រាំគ្រវីញាក់សាច់របស់នាងមិនដែលខាន។
ឃើញ Lisa រាំម្ដងៗ ម្នាក់ៗប្រាកដជាយល់ និងជ្រាបកាន់តែច្បាស់ថាហេតុអ្វីនាងមានតួនាទីក្នុងក្រុមថា អ្នករានាំមុខ និងសំខាន់ជាងគេ។
មិនមែនពូកែតែរាំទេ នាងក៏ឆ្លាតខ្លាំងក្នុងការចាប់ក្បាច់ ឬរហ័សនឹងចាំអ្វីដែលគេបង្ហាត់ដែរ។ ដូចក្នុងវីដេអូខាងក្រោមនេះ Lisa និងក្រុមរាំ កំពុងតែហាត់រាំ ចាប់យកក្បាច់ដែល Choi Young Joon (អ្នកបង្កើតក្បាច់រាំល្បីឈ្មោះនៅកូរ៉េ) បង្ហាត់រាំបទ «Good Thing» របស់ Zedd និង Kehlani។
គ្រាន់តែឃើញគ្រូបង្ហាញក្បាច់ និងប្រាប់ខ្លះៗតែមួយដង Lisa ពិតជាអាចរាំតាមបានទាំងស្រុង គ្មានខុសមួយក្បាច់ឡើយ។ ទស្សនាវីដេអូដូចខាងក្រោម នឹងដឹងច្បាស់៖