មនោរម្យមែន «កំណប់ឋានសួគ៌» គម្រោងលំនៅឋានថ្មីដ៏ធំសម្បើមលើភ្នំបូកគោជិតលេចរូបរាងហើយ

  • 2020-02-25 09:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅកម្ពុជា «ភ្នំបូកគោ» ប្រៀបបាននឹងឋានសួគ៌ា ដែលតែងមានអាកាសធាតុត្រជាក់ស្រួលខ្លួន អមដោយធម្មជាតិបៃតងស្រស់ជាប្រចាំ និងដែលគ្រប់តែងប្រាថ្នាចង់រស់នៅ និងសម្រាកលម្ហែកាយ ដើម្បីរំសាយទុក្ខកង្វល់។

ឥលូវសុបិន្ដក្លាយជាការពិតហើយ! ថ្មីៗនេះ ក្រុមហ៊ុនសុខាអូតែល ដែលជាក្រុមហ៊ុនមានជំនាញលើការវិនិយោគលើវិស័យសណ្ឋាគារខ្នាតអន្តរជាតិ និងជាម្ចាស់នៃរមណីយដ្ឋាន ឋានសួគ៌បូកគោ បានបោះជំហានថ្មីមួយទៀត កាន់តែធំជាងមុន ជាមួយវិនិយោគសាងសង់ គម្រោង"កំណប់ឋានសួគ៌"។

គម្រោង"កំណប់ឋានសួគ៌" ដ៏ធំសម្បើមនៅលើភ្នំបូកគោ" នេះ នឹងត្រូវបើកការដ្ឋានសាងសង់ នាថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ ក្រោមការចូលរួមរបស់អធិបតីភាពឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋតន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាជននៅខេត្តកំពតផងដែរ។

ការបើកការដ្ឋានគម្រោងទី ៣ ក្រោន អ៊ីស្តេតនេះ គឺផ្ដោតសំខាន់ទៅលើគម្រោងអភិវឌ្ឍដោយមានសក្ដានុពលទាំងហិរញ្ញវត្ថុ គមនាគមន៍ ពាណិជ្ជកម្ម ទេសចរណ៍ និងសំណង់លំនៅឋាន។ បន្ថែមពីនេះ ក្រុមហ៊ុនខាងលើនេះស្វាគមន៍សម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសដែលមានចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងទី ៣ដ៏ធំមួយនេះ។

ជាក់ស្ដែង ឧទ្យានជាតិព្រះមុនីវង្ស "បូកគោ" មានសក្ដានុពលធំៗ ដែលមានភាពទាក់ទាញវិនិយោគិនមកធ្វើវិនិយោគ៖

  • ទាំងលើគម្រោងទី១ បុរីមរកតឋានសួគ៌
  • គម្រោងទី២ បុរីអម្រឹតឋានសួគ៌
  • គម្រោងទី ៣ ក្រោន អ៊ីស្តេត។

គម្រោងទាំងនេះនឹងប្រកាសបើកលក់ជាផ្លូវការចាប់ពី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះតទៅនៅទៅស្នាក់ការកណ្ដាលផ្នែកលក់ ជាន់ទី ២ អគារសូគីម៉ិច, ផ្ទះលេខ ២២, ផ្លូវក្រមួនស, សង្កាត់ផ្សារថ្មី២, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។

ឧទ្យានជាតិព្រះមុនីវង្ស "បូកគោ" គឺជាតំបន់ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដែលអាចចាត់ទុកថាជារមណីយដ្ឋានដ៏ពិសេស ដែលអាចព្យាបាលជំងឺផ្សេងៗ ដោយធម្មជាតិ អមជាមួយខ្យល់អាកាសត្រជាក់បរិសុទ្ធ ដែលធ្វើមានអារម្មណ៍ស្រស់ស្រាយ រំលាយអស់កង្វល់។

ស្លាកស្នាមកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ មានជាអាទិ៍ ៖ ព្រះរាជដំណាក់ស្លាខ្មៅ ព្រះរាជដំណាក់ព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស អគារអតីតសាលាក្រុងបូកគោ អគារសណ្ឋាគារ ដែលមានអាយុជិត ១០០ ឆ្នាំ , អគារអតីតកាស៊ីណូ ប្រាសាទព្រះអង្គប្រោសសត្វ , ព្រះ វិហាកា តូលីក , វត្តសំពៅប្រាំ ។ល។ និង ។ល។

ចាប់អារម្មណ៍លើគម្រោងមួយនេះ លោកអ្នកអាចមកចូលរួមដោយផ្ទាល់ដើម្បីយល់ឲ្យកាន់តែច្បាស់នៅទីតាំង៖ ស្ថិតនៅឧទ្យានជាតិព្រះមុន្នីវង្ស”បូកគោ”(កំពត) ក្នុងគម្រោងទី៣-ក្រោន អ៊ីស្តេត ។