Kroos ត្រៀម​ស៊ីញ៉េ​កុងត្រា​ឲ្យ Man Utd តែ​​បញ្ហា​ធំ​នេះ​ធ្វើ​ឲ្យ​ខកខាន​វិញ

  • 2020-02-25 13:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​ Toni Kroos បាន​និយាយ​ប្រាប់​​សារព័ត៌មាន​ The Athletic នា​ពេល​ថ្មីៗ​នេះ​ថា​ គម្រោង​ទៅ​លេង​ឲ្យ​ក្លឹប​ Manchester United ត្រូវ​បរាជ័យ​ នៅ​ពេល​ដែល​ លោក​ David Moyes អតីត​អ្នក​ចាត់​ការ​ក្លឹប​នេះ​ត្រូវ​បាន​ខាង​ក្លឹប​បណ្ដេញ​ចេញ​។

Kroos បាន​និយាយ​ថា​​ ៖ " កាល​នោះ​លោក Daid Moyes មក​ជួប​ខ្ញុំ​ហើយ​បាន​ ប្រាប់​ថា​កុងត្រា​ ទៅ​លេង​ក្លឹប​ Manchester United បាន​រៀប​ចំ​រួច​អស់​ហើយ​ តែ​បន្ទាប់​មក​លោក Moyes ត្រូវ​បាន​ក្លឹប​បណ្ដេញ​ចេញ​ហើយ​ លោក​ Louis van Gaal បាន​ចូល​មក​ដឹក​នាំ​បន្ត​ "។

ខ្សែ​បម្រើ​រូប​នេះ​បាន​ បន្ត​ថា​៖ " លោក​ Van Gaal ត្រូវ​ការ​ពេល​ដើម្បី​ធ្វើ​កិច្ចការ​របស់​គាត់​ ហើយ​ខ្ញុំ​ក៏​បាន​បាត់​ដំណឹង​ពី​ក្លឹប​នេះ​ តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​សង្ស័យ​។ ហើយ​បន្ទាប់​មក​ការ​ប្រកួត​ World Cup ចាប់​ផ្ដើម​ ហើយ​លោក​ Carlo Ancelotti ហៅ​ខ្ញុំ​ទៅ​លេង​នៅ​ក្លឹប​ Real Madrid ហើយ​ខ្ញុំ​ក៏​ទៅ ​" ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Toni Kroos បាន​លេង​ឲ្យ​ក្លឹប​ Real Madrid កាល​ពី​ឆ្នាំ ២០១៤​មក​ដោយ​ចូល​រួម​លេង​បាន​ ២៦៤​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១៨គ្រាប់​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី