ក្រោយចាញ់ស្វាយរៀង គ្រូ Bali United ទទួលស្គាល់ថា ពិតជាមានកំហុសនៅតំបន់ការពារ

  • 2020-02-25 14:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ព្រះខ័នរាជ​ស្វាយរៀង​បាន​យក​ឈ្នះ​លើ​ក្លឹប​បាល់ទាត់​​Bali United របស់​ឥណ្ឌូនេស៊ីក្នុង​លទ្ធផល​២-១ នៅមុន​នេះ​បន្តិច​ក្នុង​ពាន​រង្វាន់​ AFC Cup 2020 វគ្គ​សន្សំ​ពិន្ទុ​ពូល​G។

លោក​ Eko Purjianto បាន​និយាយ​ថា​៖«‍នៅ​ក្នុង​នាទី​ដំបូង​ក្នុង​វគ្គ​ទី​១ យើង​បង្កើត​កំហុស​នៅ​តំបន់​ការពារ​ធ្វើ​ឲ្យ​ដៃ​គូរ​របស់​យើង​បង្កើត​ឱកាស​វាយ​បក​បាន​២​គ្រាប់​តែ​ម្ដង»។ លោក​បន្ត​ទៀត​ថា​យើង​នៅ​សល់​ពេល​ច្រើន​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ក្រុម​ស្វាល​រៀង​នៅ​ជើង​ទី​២​។​យើង​នឹង​កែប្រែ​កំហុស​រសប់​យើង​ហើយ​យើង​សង្ឃឹម​ថា​នឹង​ទទួល​ជ័យជំនះ​ក្នុង​ទឹក​ដី​របស់​យើង​។

រំលឹក​ផង​ដែរ​ថា ២​គ្រាប់​របស់​ក្លឹប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​រក​បាន​ក្នុង​តង់​ទី​១​ទាំង​ពីរ​គ្រាប់​តែ​ម្តង​ដោយ​គ្រាប់​ទី១​នៅ​នាទី១១ ដោយ​កីឡាករ​ ហួយ ផលលីន និង​គ្រាប់​ទី​២​ដោយ​កីឡាករ​ខ្សែ​បម្រើ​ប្រយុទ្ធ​មុត​ស្រួច​ Privat នៅ​នាទី​១៨ ចំណែក​ឯ​១​គ្រាប់​របស់​ ​​Bali United វិញ​គឺ​រក​បាន​នៅ​តង់​ទី​២ ដោយ​កីឡាករ Spasojavic នាទី៥៨ ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ដល់​បញ្ចប់​ការ​ប្រកួ​ត​តែ​ម្តង​។ ​​​​​

អត្ថបទ៖ Yorn Sovieth

អត្ថបទពេញនិយម
អត្ថបទថ្មី